រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចង់ឱ្យក្រសួងពាណិជ្ជកម្មលក់ទំនិញបង់រំលស់ជូនអ្នកដែលមិនមានលុយគ្រប់គ្រាន់ ហើយអនុញ្ញាតអោយអ្នកលក់ដូរធម្មតាលក់នៅជិតនោះ
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញ្ញារីទ្ធិ បានបង្ហាញអារម្មណ៍ហាក់ចង់អោយ ក្រសួងពាណិជ្ជកម្មលក់ទំនិញបង់រំលស់ជូនអ្នកដែលមិនមានលុយគ្រប់គ្រាន់ ហើយអនុញ្ញាតអោយអ្នកលក់ដូរធម្មតាលក់នៅជិតនោះ ។ បើតាមលោក ខៀវ កញ្ញារីទ្ធិ មូលហេតុដែលលោកចង់អោយធ្វើបែបនេះ មិនមែនលោកមិនគាំទ្រចំណាត់ការក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែគ្រាន់តែចង់អោយ ពលរដ្ឋដែលមានជីវភាពខ្វះខាតអាចមានប្រភពចំណូលមកវិញខ្លះ នៅអំឡុងពេលដែលទីក្រុងភ្នំពេញកំពុងបិទខ្ទប់ ដោយសារតែការជះឥទ្ធិពលពីមេរោគកូវីដ១៩ ។ លោកបញ្ជាក់បែបនេះ ៖ « ឃើញក្រសួងពាណិជ្ជកម្មចាត់ចែងបើកស្តង់លក់ទំនិញក្នុងពេលបិទខ្ទប់ នេះជាគំនិតផ្តួចផ្តើមមួយល្អ ។ ប៉ុន្តែខ្ញុំគិតលេងៗថា ក្រសួងពាណិជ្ជកម្មអាចលក់បង់រំលស់ជូនអ្នកដែលមិនមានលុយគ្រប់គ្រាន់ ហើយអនុញ្ញាតអោយអ្នកលក់ដូរធម្មតាលក់នៅជិតនោះសម្រាប់អ្នកមានលុយគ្រប់គ្រាន់ ។ ធ្វើយ៉ាងនេះ យើងជួយអ្នកមានជីវភាពខ្វះខាតផង អនុញ្ញាតអោយប្រជាពលរដ្ឋ ( អ្នកចាក់វ៉ាក់សាំងបាន ២ លើកហើយ ) មានប្រភពចំណូលវិញផង » ។ សាររបស់រដ្ឋមន្រ្តីក្រសួងព័ត៌មានរូបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៥ មេសា នេះ ខណៈក្រសួងពាណិជ្ជកម្មប៉ុន្មានថ្ងៃចុងក្រោយនេះ បានបើកសេវាលក់ដូរចល័តតាមតំបន់មួយចំនួនក្នុងក្រុង...