Skip to main content

សៀមរាប ៖ បន្តដាក់ច្រក ត្រួតពិនិត្យសុខភាព នៅស្រុកជីក្រែង-ស្រុកស្ទោង និងព្រំប្រទល់ស្រុកក្រឡាញ់-ស្រុកព្រះនេត្រព្រះ ដោយឡែក សង្កាត់ទាំង៣ ក្នុងក្រុងសៀមរាប នៅតែបន្តបិទខ្ទប់

អភិបាលខេត្តសៀរាបបានប្រកាសធ្វើការជូនដំណឹងដល់មន្ត្រីរាជការសាធារណៈ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនប្រជាពលរដ្ឋទាំងអស់ចំពោះការអនុវត្តតាមការណែនាំរបស់រាជ​រដ្ឋាភិបាល ក៏ប៉ុន្តែនៅតែបន្តដាក់ច្រក ត្រួតពិនិត្យសុខភាព នៅស្រុកជីក្រែង-ស្រុកស្ទោង និងព្រំប្រទល់ស្រុកក្រឡាញ់-ស្រុកព្រះនេត្រព្រះ ។

តាមការជូនដំណឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៥ នេះ បញ្ជាក់ថា ចំពោះ សង្កាត់ទាំង៣ ក្នុងក្រុងសៀមរាប នៅតែបន្តបិទខ្ទប់ ការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ (បម្រាមគោចរ) នៅបន្តដដែល។ និងបន្តអំពាវនាវអោយពលរដ្ឋបន្តការការពារ តាមការណែនាំ របស់ក្រសួងសុខាភិបាល កុំឲ្យប៉ះដល់ក្រុមគ្រួសាររបស់លោកអ្នកឲ្យសោះ ៕



Popular posts from this blog

អ្នកនាំពាក្យក្រសួងសុខាភិបាល ៖ ខ្ញុំ និងលោកអ្នកអាចគេងលក់ស្រួលបាន​ ប្រសិនបើមនុស្សទាំងឡាយ និងសង្គមកម្ពុជា​ អាចត្រូវបានការពារ​ និងអាចជួយសង្គ្រោះអាយុជីវិត

  ខ្ញុំ​ និងលោកអ្នកអាចគេងលក់ស្រួលបាន​ ប្រសិនបើមនុស្សទាំងឡាយ និងសង្គមកម្ពុជា​ អាចត្រូវបានការពារ​ និងអាចជួយសង្គ្រោះអាយុជីវិតពីការវាយប្រហារពីវីរុសកូវីដ-១៩៖ ។ នេះជាសារដែលចេញពីទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសុខាភិបាលនៅថ្ងៃអាទិត្យនេះ ។ ទំព័រខាងលើនេះបន្ត លើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់​ ឱ្យអនុវត្តតាមវិធានការណ៍របស់រាជរដ្ឋាភិបាល​ និងក្រសួងសុខាភិបាល​ ដែលបានដាក់ចេញរួចហើយ ។ ក្រសួងថា សុខភាពរបស់លោកអ្នក​ មានសារៈសំខាន់ជាងអ្វីៗទាំងអស់​ ហើយលោកអ្នកត្រូវតែការពារពីការចម្លងជំងឺកូវីដ-១៩ ឱ្យបាន​គ្រប់គ្នា​ ដោយចាប់ផ្តេីមធ្វេីសក្មភាពចេញពីបុគ្គលម្នាក់ៗ​ និងរួមសាមគ្គីគ្នាធ្វេីសកម្មភាពឆ្លេីយតបពីឥឡូវនេះ។ បើតាមក្រសួងខាងលើ ការចាក់វ៉ាក់សាំង​កូវីដ-១៩ គឺជាជម្រេីសមួយរួមជាមួយជម្រេីសដទៃទៀត​របស់លោកអ្នក​ ក្នុងការអនុវត្តន៍វិធានការណ៍បង្ការជំងឺកូវីដ-១៩​ ដែលអាចការពារលោកអ្នកបាន​ ហេីយដែលតម្រូវឲ្យបុគ្គល​ និងប្រជាជន​ ចាំបាច់មានវិន័យត្រឹមត្រូវ​ និងការយល់ដឹងចាំបាច់​ ខណៈពេលដែលកំពុងស្វែងរកសេវាកម្មចាក់វ៉ាក់សាំងនៅតាមទីតាំងណាមួយដែលប្រកាសដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស​ ព្រមទាំងការអនុវត្តន៍ឱ...

ឆ្កែយន្តឆ្លាតវៃ Aibo មានសមត្ថភាពអស្ចារ្យ​ នឹកស្មាន​មិនដល់ (មានវីដេអូ)

តូក្យូ៖  ក្រុមហ៊ុន Sony ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំមួយ បានបង្ហាញនូវប្រភេទឆ្កែយន្តទំនើប Aibo ដែលក្រុមហ៊ុនបានផ្អាកការផលិតអស់រយៈពេលមួយរយៈធំ។ ឆ្កែយន្តទំនើប Aibo Aibo មានរូបរាងតូចច្រឡឹង ជាមួយនឹងប្រវែងដល់ទៅ ៣០ សង់ទីម៉ែត្រ។ វាមានភាពវៃឆ្លាត និងសមត្ថភាពពិសេសជាច្រើន ពោលអាចបង្ហាញនូវចលនា និងទឹកមុខស្រដៀងនឹងសត្វសុនកធម្មតាដែរ ព្រមទាំងបំពាក់នូវឧបករណ៍ចាប់សញ្ញា កាមេរ៉ា និង ប្រដាប់ចាប់សម្លេង ហើយថែមទាំងអាចយកមកភ្ជាប់ទៅនឹងទូរស័ព្ទដៃស្មាតហ្វូន បញ្ជាលេងតាមប្រព័ន្ធអុីនធឺណេតទៀតផង។   ឆ្កែយន្តទំនើប Aibo គួរឲ្យដឹងថា ប្រភេទឆ្កែយន្ត Aibo មានវត្តមានតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ និងត្រូវបានដាក់លក់ប្រមាណជាង ១៥០ ០០០ គ្រឿង មកទល់ពេលបច្ចុប្បន្ន។ ទោះយ៉ាងណាក្តី ដំណើរការផលិត Aibo ត្រូវបានក្រុមហ៊ុនផ្អាកកាលពីឆ្នាំ ២០០៦ ស្របពេលកំពុងជួប​វិបត្តិដ៏ធំមួយ ក៏ដូចជាទទួលរងនូវការប្រកួតប្រជែងពីបណ្តាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដទៃផ្សេងទៀតក្នុងទីផ្សារ។ ឆ្កែយន្តទំនើប Aibo ឆ្កែយន្ត Aibo នឹងត្រូវដាក់លក់ដំបូងនៅប្រទេសជប៉ុន នាខែមករា ឆ្នាំ ២០១៨ តទៅ និងមានតម្លៃរហូតដល់ទៅ ១៩៨ ០០០ យេន ឬប្រមាណ ១៧៣៧ ដុល្លារអាមេរិកឯណោះ៕ សូមទស្សនាវី...

ណាសា (NASA) កំពុងព្រួយបារម្ភខ្លាចភពផែនដីវិនាស នៅឆ្នាំ២០៣៦ ដោយសារ...

អាមេរិក៖  ទីភ្នាក់ងារអវកាសអាមេរិក ឬ​ហៅកាត់ណាសា (NASA) កំពុងតែបារម្ភខ្លាច ភពផែនដីរបស់យើង ត្រូវវិនាសសាបសូន្យ នៅឆ្នាំ ២០៣៦ ខាងមុខនេះ ដោយសារការប៉ះទង្គិចដ៏ខ្លាំងក្លាមួយ ជាមួយផ្កាយព្រះគ្រោះ។ នេះបើយោងតាមសារព័ត៌មានអង់គ្លេសដេលីស្តារ ចុះផ្សាយនាថ្ងៃ ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ម្សិលមិញនេះ។ រូបតំណាង ផ្កាយព្រះគ្រោះមួយ ដែលគេស្គាល់ថា Asteroid 99942 Apophis ត្រូវបានប្រទះឃើញ ដំបូងនៅឆ្នាំ ២០១៤ កំពុងធ្វើដំណើរឆ្ពោះមករកផែនដី តាមគន្លងអវកាស ជាមួយនឹងទំហំរបស់វា ធំស្មើភ្នំតូចមួយទៅហើយ។ កម្លាំងរបស់វា ប្រសិនបើប៉ះទង្គិចផែនដីវិញ ត្រូវគេជឿជាក់ថា នឹងបង្កឲ្យមានគ្រោះរញ្ជួយដីដ៏មហិមា មិនធ្លាប់មានក្នុងប្រវត្តិ​សាស្ត្រ។ បើយោងតាមសម្តី របស់តារាវិទូពីររូបរបស់អង្គការណាសា គឺលោក Steve Chesley និង Paul Khodas បានឲ្យដឹងថា លទ្ធភាពនៃការប៉ះទង្គិច គឺមាន ៤ ក្នុងចំណោមមួយលាន នេះបើផ្អែកលើទិន្នន័យ ក៏ដូចជាមធ្យោបាយគណនាថ្មី ដែលទើបនឹងធ្វើបច្ចុប្បន្នភាព។ ក្រឡេកមើលអ្នកវិទ្យាសាស្រ្តជនជាតិរុស្ស៊ី ឯណោះវិញ បានអះអាងថា ផ្កាយព្រះគ្រោះ Apophis នឹងហោះកៀកភពផែនដីនៅឆ្នាំ ២០២៩ ខាងមុខនេះ នៅរយៈចម្ងាយប្រមាណ ៣២ ០០០ គីឡូម៉ែត្រ។ ពួកគេបន្ថែមថា ការហោះខុសគ...