Skip to main content

Posts

Showing posts from April, 2021

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចង់ឱ្យក្រសួងពាណិជ្ជកម្មលក់ទំនិញបង់រំលស់ជូនអ្នកដែលមិនមានលុយគ្រប់គ្រាន់ ហើយអនុញ្ញាតអោយអ្នកលក់ដូរធម្មតាលក់នៅជិតនោះ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញ្ញារីទ្ធិ បានបង្ហាញអារម្មណ៍ហាក់ចង់អោយ ក្រសួងពាណិជ្ជកម្មលក់ទំនិញបង់រំលស់ជូនអ្នកដែលមិនមានលុយគ្រប់គ្រាន់ ហើយអនុញ្ញាតអោយអ្នកលក់ដូរធម្មតាលក់នៅជិតនោះ ។  បើតាមលោក ខៀវ កញ្ញារីទ្ធិ មូលហេតុដែលលោកចង់អោយធ្វើបែបនេះ មិនមែនលោកមិនគាំទ្រចំណាត់ការក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែគ្រាន់តែចង់អោយ ពលរដ្ឋដែលមានជីវភាពខ្វះខាតអាចមានប្រភពចំណូលមកវិញខ្លះ នៅអំឡុងពេលដែលទីក្រុងភ្នំពេញកំពុងបិទខ្ទប់ ដោយសារតែការជះឥទ្ធិពលពីមេរោគកូវីដ១៩ ។ លោកបញ្ជាក់បែបនេះ ៖  « ឃើញក្រសួងពាណិជ្ជកម្មចាត់ចែងបើកស្តង់លក់ទំនិញក្នុងពេលបិទខ្ទប់ នេះជាគំនិតផ្តួចផ្តើមមួយល្អ ។ ប៉ុន្តែខ្ញុំគិតលេងៗថា ក្រសួងពាណិជ្ជកម្មអាចលក់បង់រំលស់ជូនអ្នកដែលមិនមានលុយគ្រប់គ្រាន់ ហើយអនុញ្ញាតអោយអ្នកលក់ដូរធម្មតាលក់នៅជិតនោះសម្រាប់អ្នកមានលុយគ្រប់គ្រាន់ ។ ធ្វើយ៉ាងនេះ យើងជួយអ្នកមានជីវភាពខ្វះខាតផង​ អនុញ្ញាតអោយប្រជាពលរដ្ឋ ( អ្នកចាក់វ៉ាក់សាំងបាន ២ លើកហើយ ) មានប្រភពចំណូលវិញផង » ។ សាររបស់រដ្ឋមន្រ្តីក្រសួងព័ត៌មានរូបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៥ មេសា នេះ ខណៈក្រសួងពាណិជ្ជកម្មប៉ុន្មានថ្ងៃចុងក្រោយនេះ បានបើកសេវាលក់ដូរចល័តតាមតំបន់មួយចំនួនក្នុងក្រុង...

សៀមរាប ៖ បន្តដាក់ច្រក ត្រួតពិនិត្យសុខភាព នៅស្រុកជីក្រែង-ស្រុកស្ទោង និងព្រំប្រទល់ស្រុកក្រឡាញ់-ស្រុកព្រះនេត្រព្រះ ដោយឡែក សង្កាត់ទាំង៣ ក្នុងក្រុងសៀមរាប នៅតែបន្តបិទខ្ទប់

អភិបាលខេត្តសៀរាបបានប្រកាសធ្វើការជូនដំណឹងដល់មន្ត្រីរាជការសាធារណៈ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនប្រជាពលរដ្ឋទាំងអស់ចំពោះការអនុវត្តតាមការណែនាំរបស់រាជ​រដ្ឋាភិបាល ក៏ប៉ុន្តែនៅតែបន្តដាក់ច្រក ត្រួតពិនិត្យសុខភាព នៅស្រុកជីក្រែង-ស្រុកស្ទោង និងព្រំប្រទល់ស្រុកក្រឡាញ់-ស្រុកព្រះនេត្រព្រះ ។ តាមការជូនដំណឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៥ នេះ បញ្ជាក់ថា ចំពោះ សង្កាត់ទាំង៣ ក្នុងក្រុងសៀមរាប នៅតែបន្តបិទខ្ទប់ ការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ (បម្រាមគោចរ) នៅបន្តដដែល។ និងបន្តអំពាវនាវអោយពលរដ្ឋបន្តការការពារ តាមការណែនាំ របស់ក្រសួងសុខាភិបាល កុំឲ្យប៉ះដល់ក្រុមគ្រួសាររបស់លោកអ្នកឲ្យសោះ ៕

អ្នកនាំពាក្យក្រសួងសុខាភិបាល ៖ ខ្ញុំ និងលោកអ្នកអាចគេងលក់ស្រួលបាន​ ប្រសិនបើមនុស្សទាំងឡាយ និងសង្គមកម្ពុជា​ អាចត្រូវបានការពារ​ និងអាចជួយសង្គ្រោះអាយុជីវិត

  ខ្ញុំ​ និងលោកអ្នកអាចគេងលក់ស្រួលបាន​ ប្រសិនបើមនុស្សទាំងឡាយ និងសង្គមកម្ពុជា​ អាចត្រូវបានការពារ​ និងអាចជួយសង្គ្រោះអាយុជីវិតពីការវាយប្រហារពីវីរុសកូវីដ-១៩៖ ។ នេះជាសារដែលចេញពីទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសុខាភិបាលនៅថ្ងៃអាទិត្យនេះ ។ ទំព័រខាងលើនេះបន្ត លើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់​ ឱ្យអនុវត្តតាមវិធានការណ៍របស់រាជរដ្ឋាភិបាល​ និងក្រសួងសុខាភិបាល​ ដែលបានដាក់ចេញរួចហើយ ។ ក្រសួងថា សុខភាពរបស់លោកអ្នក​ មានសារៈសំខាន់ជាងអ្វីៗទាំងអស់​ ហើយលោកអ្នកត្រូវតែការពារពីការចម្លងជំងឺកូវីដ-១៩ ឱ្យបាន​គ្រប់គ្នា​ ដោយចាប់ផ្តេីមធ្វេីសក្មភាពចេញពីបុគ្គលម្នាក់ៗ​ និងរួមសាមគ្គីគ្នាធ្វេីសកម្មភាពឆ្លេីយតបពីឥឡូវនេះ។ បើតាមក្រសួងខាងលើ ការចាក់វ៉ាក់សាំង​កូវីដ-១៩ គឺជាជម្រេីសមួយរួមជាមួយជម្រេីសដទៃទៀត​របស់លោកអ្នក​ ក្នុងការអនុវត្តន៍វិធានការណ៍បង្ការជំងឺកូវីដ-១៩​ ដែលអាចការពារលោកអ្នកបាន​ ហេីយដែលតម្រូវឲ្យបុគ្គល​ និងប្រជាជន​ ចាំបាច់មានវិន័យត្រឹមត្រូវ​ និងការយល់ដឹងចាំបាច់​ ខណៈពេលដែលកំពុងស្វែងរកសេវាកម្មចាក់វ៉ាក់សាំងនៅតាមទីតាំងណាមួយដែលប្រកាសដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស​ ព្រមទាំងការអនុវត្តន៍ឱ...

ប្រយ័ត្នច្រឡំ ៖ បើកការធ្វើដំណើរវិញបានតែតាមខេត្តទេ ភ្នំពេញ និងតាខ្មៅបន្តបិទខ្ទប់ដូចមុនធម្មតា

  រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ មេសា នេះ បានចេញសេចក្តីសម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ។ យោងលើសេចក្ដីសម្រេចនេះ ការធ្វើដំណើរឆ្លងកាត់ចេញចូលភូមិសាស្ត្រខេត្តមួយទៅខេត្តមួយ ត្រូវបានអនុញ្ញាត តាមសេចក្តីសម្រេចលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ។ ប៉ុន្តែការធ្វើដំណើរចេញចូលឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ដែលជាតំបន់បិទខ្ទប់ រួមទាំងតំបន់បិទខ្ទប់ផ្សេងទៀតដែលសម្រេចដោយរដ្ឋបាលខេត្តនានា ត្រូវបានហាមឃាត់ដដែល លើកលែងតែការធ្វើដំណើរដើម្បីបំពេញមុខងារក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ សេវាសាធារណៈចាំបាច់និងបន្ទាន់ សេវាពាក់ព័ន្ធនឹងការងារសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ឬសេវាដឹកជញ្ជូនទំនិញ និងករណីចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ដោយអនុវត្តតាមសេចក្តីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ។