Skip to main content

Posts

Showing posts from 2017

Zlatan បង្ហើបប្រាប់ពីមូលហេតុ ធើ្វឲ្យគេជាពីរបួសលឿន មុនពេលកំណត់

អង់គ្លេស៖  ខែ្សប្រយុទ្ធចាស់វស្សា  Zlatan Ibrahimovic  អាចវិលត្រលប់ចូលទីលានបានវិញហើយ កាលពីថៃ្ងសៅរ៍កន្លងទៅ បន្ទាប់ពីនៅក្រៅទីលានអស់រយៈពេលជាង៧ខែ ដោយសាររបួសជង្គង់ធ្ងន់ធ្ងរ។ ការវិលត្រលប់មកវិញ របស់កីឡាករសញ្ជាតិស៊ុយអែត ដែលស៊ុតចូលចំនួន ២៨គ្រាប់ កាលពីរដូវកាលដំបូងរបស់ខ្លួននោះ បានរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរ កាលពីខែមេសាកន្លងទៅ ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់  Europa League  ខណៈរបួសជង្គង់នេះ ត្រូវបានគេរំពឹងថា នឹងមានរយៈពេលយូរ។ ប៉ុន្ដែទោះបីជាយ៉ាងណាក្តី កីឡាកររូបនេះ បែរជាអាចវិលមកកាន់ទីលានប្រកួតបានវិញ ត្រឹមរយៈពេលតែ៧ខែប៉ុណ្ណោះ ពោលគឺលឿនជាងអ្វីដែលបានរំពឹងទុកទៅទៀត។   Zlatan រងរបួសជង្គង់កាលពីខែមេសា កន្លងទៅ Zlatan  បានថ្លែងប្រាប់អ្នកសារព័ត៌មាន អំពីមូលហេតុដែលធើ្វឲ្យរូបគេ ជាពីរបួសបានលឿនយ៉ាងដូច្នេះថា៖ « ក្រោយពីវះកាត់ជង្គង់រួចមក ខ្ញុំបានហ្វឹកហាត់ក្នុង១ថៃ្ង ចំនួនពី៥ ទៅ៦ម៉ោង។ យ៉ាងណាខ្ញុំមិនអាចហ្វឹកហាត់តែឯងបាននោះទេ។ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រដែលបានជួយផ្តល់កម្លាំងចិត្ដមកកាន់ខ្ញុំ ក៏ដូចជាគ្រូបង្វឹក ដែលទុកចិត្ដមកលើរូបខ្ញុំ រួមទាំងក្លិប និងក្រុមគ្រួសាររបស់ខ្ញុំផង...

ក្រោយដឹកនាំពុំបានល្អ លោក Tony Pulis ត្រូវបានក្លិប West Brom បណ្ដេញចេញពីតំណែង

អង់គ្លេស៖  គ្រូបង្វឹកលោក Tony Pulis ត្រូវបានក្លិប West Brom បណ្ដេញចេញពីតំណែងហើយកាលពីយប់ម្សិលមិញនេះ ក្រោយដឹកនាំក្រុម បរាជ័យទៅលើក្រុមម្ចាស់ជើងឯករដូវកាលមុន Chelsea ក្នុងទឹកដីខ្លួនឯងដោយលទ្ធផល ៤-០ កាលពីថៃ្ងសៅរ៍ កន្លងទៅ។ អ្នកចាត់ការសញ្ជាតិវែលរូបនេះ ជួយ West Brom ឈរលេខ១៧មានគម្លាត១ពិន្ទុប៉ុណ្ណោះ លើក្រុមស្ថិតនៅតំបន់គេកាត់ចោល ហើយឈ្នះតែ២ដងគត់ ក្នុងការប្រកួតកន្លងមក ខណៈប្រកួតលើកចុងក្រោយគឺចាញ់ Chelsea ៤-០ នៅផ្ទះខ្លួនឯង ដែលជាការបរាជ័យលើកទី៦រដូវកាលនេះ។ ជាមួយនឹងលទ្ធផលមិនគាប់ប្រសើរ ក៏ដូចជាអ្នកគាំទ្រមិនពេញចិត្ដចំពោះការដឹកនាំរបស់គ្រូបង្វឹកនេះ ម្ចាស់ក្លិប West Brom ក៏បានសម្រេចបញ្ឈប់លោក Tony Pulis តែម្ដង។ ទន្ទឹមនឹងនេះផងដែរ បេក្ខភាពគ្រូបង្វឹកដែលអាចនឹងឡើងមកដឹកនាំក្រុម West Brom មានដូចជា លោក Nigel Pearson លោក Alan Pardew និងអតីតអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស លោក Sam Allardyce៕   លោក Tony Pulis ត្រូវក្លិប West Brom បណ្ដេញចេញពីតំណែង លោក Tony Pulis ត្រូវក្លិប West Brom បណ្ដេញចេញពីតំណែង លោក Nigel Pearson លោក Alan Pardew

អស្ចារ្យ! ក្លិបមួយនៅលីកកំពូលថៃ ចាប់អារម្មណ៍ខែ្សបម្រើ ច្រឹង ពលរដ្ឋ

ភ្នំពេញ៖  ខែ្សបម្រើរបស់ក្រុមក្រសួងការពារជាតិ និងជាសមាជិកក្រុមជម្រើសជាតិកម្ពុជា កីឡាករ  ច្រឹង ពលរដ្ឋ  ត្រូវបានក្លិប Chonburi FC ដែលស្ថិតនៅលីកកំពូលប្រទេសថៃ បានចាប់អារម្មណ៍។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ បានចុះផ្សាយ។ យោងតាមសារព័ត៌មាន Thsports បានរាយការណ៍ថា នាយកបចេ្ចកទេសរបស់ក្លិប Chonburi លោក Withaya Laohakul បានបង្ហើបឲ្យដឹងថា លោកបានទៅទស្សនាការលេងរបស់ ច្រឹង ពលរដ្ឋ អំឡុងព្រឹត្ដិការណ៍កីឡា SEA Games ឆ្នាំ២០១៧ នេះ។ យ៉ាងណាមិញ ប្រធានក្លិបក្រសួងការពារជាតិ លោក ខូវ ឆាយ បានថ្លែងប្រាប់ទំព័រ TheMorning ឲ្យបានដឹងផងដែរថា រូបលោកបានជួបជាមួយក្លិប កំពូលរបស់ថៃនេះរួចហើយ ដើម្បីធើ្វការពិភាក្សាទាក់ទងទៅនឹង អនាគតរបស់កីឡាករវ័យក្មេងនេះ។ «ពួកយើងទើបតែជួបពិភាក្សាជាមួយ គ្រូបង្វឹករបស់ពួកគេជាធម្មតាប៉ុណ្ណោះ ប៉ុន្ដែមិនទាន់សម្រេចអ្វីមួយនៅឡើយទេ ហើយយើងនឹងចាំមើលជាបន្ដទៀត »។ ខាងក្លិប Chonburi FC និយាយ។ ចំណែកឯលោក ខូវ ឆាយ របស់ក្រុមក្រសួងការពារជាតិវិញ បាននិយាយថា៖ « ពួកគេនឹងផ្ដល់ព័ត៌មានបន្ថែម នៅពេលដែលពួកគេសម្រេចយក ពលរដ្ឋ។ ពេលនេះ ពួកគេគ្រាន់តែបង្ហាញពីការចាប់អារម្មណ៍ប៉ុណ្ណោះ »៕   កីឡាករ ច្រឹង ពលរដ...

Pep បង្ហើបពីមូលហេតុដែល Aguero និង Jesus មិនអាចចូលលេងជាមួយគ្នា

អង់គ្លេស៖  ក្រុមមេឃខៀវ Manchester City ត្រូវបានគេស្គាល់ និងចាត់ទុកថាជាក្រុមមួយ ដែលកំពុងតែមានទម្រង់លេងយ៉ាងល្អ និងថែមទាំងមានកីឡាករឆ្នើមៗជាច្រើនផងដែរ។ ជាក់ស្តែង កាលពីពេលថ្មីៗកន្លងនេះ អ្នកចាត់ការក្លិប Manchester City លោក Pep Guardiola បានបង្ហើបប្រាប់ ទាក់ទងនឹងការជ្រើសរើសកីឡាករឲ្យដឹង ចំពោះការជ្រើសរើសរវាងកីឡាករ Sergio Aguero និងកីឡាករ Gabriel Jesus គឺជាការសម្រេចចិត្តមួយដ៏តឹងតែងបំផុត។ នោះក៏ដោយសារតែ ពួកគេទាំងពីរគឺសុទ្ធតែមានសមត្ថភាពគ្រប់គ្រាន់ សមនឹងជាប់ជាកីឡាករ ១១នាក់ដំបូង។ លោក Pep Guardiola បានអះអាងថាកីឡាករ Sergio Aguero និងកីឡាករ Gabriel Jesus នឹងមិនអាចលេងជាមួយគ្នាបានឡើយ លុះត្រាតែកីឡាករខ្សែការពារស្លាបឆ្វេង Benjamin Mendy ជាពីរបួសវិញ ក្នុងអំឡុងខែមេសាខាងមុខនេះ។ Pep បានប្រាប់ពីមូលហេតុដែលធ្វើឲ្យ Mendy មានសារសំខាន់សម្រាប់ទម្រង់លេងរបស់ក្រុមបែបនេះ ក៏ដោយសារតែ គាត់អាចលេងនៅស្លាបបានយ៉ាងល្អ ដែលធ្វើឲ្យខ្សែបម្រើស្លាបឆ្វេង Leroy Sane អាចចូលមកលេងតំបន់កណ្តាលបាន ប៉ុន្តែខណៈពេលនេះ កីឡាករ Fabian Delph ដែលចូលមកជំនួស Mendy មិនទាន់អាចធ្វើល្អបែបនេះបាននៅឡើយទេ៕  កីឡាករ Sergio Aguero កីឡាករ Gabriel Jesu...

ទីកន្លែងដ៏អស្ចារ្យទាំង១០ ដែលធ្វើឲ្យអ្នកប្លែកអារម្មណ៍ ចំពោះរចនាបថរបស់វា

បរទេស៖ ការតុបតែងគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាបង្ហាញឲ្យឃើញពីភាពប៉ិនប្រសប់នៃសិល្បៈក្នុងការរៀបចំដើម្បីឲ្យមានភាពខុសប្លែក ហើយព្រមទាំងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្ននទស្សនាផងដែរ។ ប្រហែលជាមានប្រិយមិត្តមួយចំនួនធ្លាប់តែមានការចាប់អារម្មណ៍ច្រើនទៅលើការតុបតែងនូវម៉ូតអគារខ្ពស់ៗ ម៉ូតផ្ទះ ឬម៉ូតស្ពាន ជាដើម។ ដោយឡែកថ្ងៃនេះ ខ្មែរឡូត បាននាំយកនូវទស្សនីយភាពរបស់កន្លែងទេសចរណ៍ធម្មជាតិ និងកន្លែងទេសចរណ៍កែច្នៃចំនួន ១០កន្លែងដែលមានភាពស្រស់ស្អាតបំផុត ព្រមទាំងមានរចនាបថប្លែកៗផងដែរ។ ដើម្បីឲ្យជ្រាបពីទីកន្លែងទាំងនោះកាន់តែច្បាស់ តោះតាមដានទស្សនាទាំងអស់គ្នា៖ ១០. The High-Heel Wedding Church, ស្ថិតនៅកោះតៃវ៉ាន់ វាគឺជាព្រះវិហារមួយដែលបានសាងសង់ឡើងចេញជារូបរាងស្បែកជើងកែងខ្ពស់ ដែលមានកំពស់ ១៦.៧៦ ម៉ែត្រ ហើយមានការរចនាដោយការប្រើប្រាស់កញ្ចក់ពណ៌ខៀវគួរជាទីពេញចិត្ត។ អគារមួយនេះត្រូវបានសាងសង់ឡើង ដោយយកគំរូតាមស្បែកជើងកែងនៃរឿងព្រះនាង Cinderella។ ទីបំផុត វាក្លាយទៅជាអគារមួយដែលមានការពេញនិយមខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិមកធ្វើការទស្សនាដើម្បីបន្ធូរអារម្មណ៍។ រូបតំណាង ៩. Beaujolais Nouveau Spa, ស្ថិតនៅក្នុងប្រទេសជប៉ុន កន្លែងមួយ...

ណាសា (NASA) កំពុងព្រួយបារម្ភខ្លាចភពផែនដីវិនាស នៅឆ្នាំ២០៣៦ ដោយសារ...

អាមេរិក៖  ទីភ្នាក់ងារអវកាសអាមេរិក ឬ​ហៅកាត់ណាសា (NASA) កំពុងតែបារម្ភខ្លាច ភពផែនដីរបស់យើង ត្រូវវិនាសសាបសូន្យ នៅឆ្នាំ ២០៣៦ ខាងមុខនេះ ដោយសារការប៉ះទង្គិចដ៏ខ្លាំងក្លាមួយ ជាមួយផ្កាយព្រះគ្រោះ។ នេះបើយោងតាមសារព័ត៌មានអង់គ្លេសដេលីស្តារ ចុះផ្សាយនាថ្ងៃ ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ម្សិលមិញនេះ។ រូបតំណាង ផ្កាយព្រះគ្រោះមួយ ដែលគេស្គាល់ថា Asteroid 99942 Apophis ត្រូវបានប្រទះឃើញ ដំបូងនៅឆ្នាំ ២០១៤ កំពុងធ្វើដំណើរឆ្ពោះមករកផែនដី តាមគន្លងអវកាស ជាមួយនឹងទំហំរបស់វា ធំស្មើភ្នំតូចមួយទៅហើយ។ កម្លាំងរបស់វា ប្រសិនបើប៉ះទង្គិចផែនដីវិញ ត្រូវគេជឿជាក់ថា នឹងបង្កឲ្យមានគ្រោះរញ្ជួយដីដ៏មហិមា មិនធ្លាប់មានក្នុងប្រវត្តិ​សាស្ត្រ។ បើយោងតាមសម្តី របស់តារាវិទូពីររូបរបស់អង្គការណាសា គឺលោក Steve Chesley និង Paul Khodas បានឲ្យដឹងថា លទ្ធភាពនៃការប៉ះទង្គិច គឺមាន ៤ ក្នុងចំណោមមួយលាន នេះបើផ្អែកលើទិន្នន័យ ក៏ដូចជាមធ្យោបាយគណនាថ្មី ដែលទើបនឹងធ្វើបច្ចុប្បន្នភាព។ ក្រឡេកមើលអ្នកវិទ្យាសាស្រ្តជនជាតិរុស្ស៊ី ឯណោះវិញ បានអះអាងថា ផ្កាយព្រះគ្រោះ Apophis នឹងហោះកៀកភពផែនដីនៅឆ្នាំ ២០២៩ ខាងមុខនេះ នៅរយៈចម្ងាយប្រមាណ ៣២ ០០០ គីឡូម៉ែត្រ។ ពួកគេបន្ថែមថា ការហោះខុសគ...

ខំនាំកូនឈឺទៅពិនិត្យ គ្រាន់តែពេទ្យដាក់មួយម៉ាត់ ទុកកូនចោល ហើយទៅបាត់មិនត្រឡប់ក្រោយ

ចិន៖  ក្មេងប្រុស Rong Rong អាយុ ៥ឆ្នាំ ត្រូវបានឪពុករបស់គេបញ្ជូនទៅមន្ទីរពេទ្យមួយ ក្នុងទីក្រុង Foshan ខេត្តក្វាងតុង ប្រទេសចិន ដោយសារខ្វះជាតិទឹក និងគ្មានកម្លាំងកំហែង រហូតដល់ថ្នាក់ សូម្បីតែក្រោកឈរក៏មិនបានផង។  ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់ទៅកាន់ឪពុកម្តាយរបស់ក្មេងនោះថា គេមានដុះដុំសាច់ ហើយចាំបាច់ត្រូវតែព្យាបាលភ្លាមៗតែម្តង។ ខំនាំកូនឈឺទៅពិនិត្យ គ្រាន់តែពេទ្យដាក់មួយម៉ាត់ ទុកកូនចោល លោក Zhang Li ដែលជាប្រធានពេទ្យប្រចាំនៅក្នុងមន្ទីរពេទ្យនោះ បានព្រមានទៅកាន់ឪពុកម្តាយទាំងពីរនាក់នោះថា ពួកគេមិនមានពេលច្រើនទេ ដើម្បីព្យាបាលកូនតូចរបស់ពួកគេទេ។ ដូច្នេះពួកគេត្រូវសរសេរលិខិតអនុញ្ញាតឲ្យបានលឿនបំផុត មុនពេលដែលគ្រូពេទ្យអាចមានសិទ្ធិធ្វើរោគវិនិច្ឆ័យលើដុំសាច់ដ៏សាហាវ ដែលកំពុងដុះនៅត្រង់ត្រគៀកកូនប្រុសរបស់ពួកគេ។ ទោះជាយ៉ាងណា ឪពុករបស់ក្មេងតូចនេះ បានបដិសេធចំពោះសំណើរបស់គ្រូពេទ្យ ហើយក៏បានចាកចេញពីមន្ទីរពេទ្យនោះ ដោយបានប្រាប់គ្រូពេទ្យ និងបុគ្គលិកពេទ្យថា គេត្រូវចេញទៅរកលុយ ដើម្បីព្យាបាលកូនរបស់គេ។ ជាច្រើនថ្ងៃកន្លងផុតទៅ ឪពុករូបនោះមិនបានត្រលប់មកវិញទេ ដូច្នេះគ្រូពេទ្យក៏បានសន្មត់ថា ឪពុករូបនេះ បានបោះបង់ចោលកូនរបស់គ...

ម្តាយរំភើបដល់ថ្នាក់ទួញយំ ដោយសារចំណាំកូនប្រុសខ្លួនឯងមិនបាន ក្រោយវះកាត់កែសម្ផស្ស ស្រស់ស្អាតខ្លាំងដូចតារា (មានវីដេអូ)

ថៃ៖  យុវជនវ័យជំទង់ជនជាតិថៃម្នាក់ បានធ្វើឲ្យម្តាយរបស់ខ្លួនមានការភ្ញាក់ផ្អើល និងក្ដុកក្ដួលយ៉ាងខ្លាំង រហូតដល់ថ្នាក់ស្រែកទួញយំមុខគេឯង ក្រោយបានឃើញសម្រស់ ដ៏ស្រស់ស្អាតរបស់កូនប្រុស ត្រូវបានផ្លាស់ប្តូរជាថ្មី ចំណាំសឹងមិនស្គាល់ បន្ទាប់ពីធ្វើការវះកាត់កែសម្ផស្សរួច។ Noppajit Monlin  អាយុ២២ឆ្នាំ ត្រូវបានគេស្គាល់ថា ជាកម្មកររោងចក្រម្នាក់ តែងតែមានក្តីស្រមៃ ចង់ធ្វើការវះកាត់កែសម្ផស្ស ផ្លាស់ប្តូរមុខមាត់ដ៏សែនអាក្រក់របស់ខ្លួន ជាពិសេស ចង់វះកាត់កែថ្កាមវៀចតែម្តង។ ព្រោះថាបច្ចុប្បន្ន Noppajit ពិបាកយ៉ាងខ្លាំង ក្នុងការទំពារញ៉ាំអាហារ។ ដោយសារតែ ភាពអៀនខ្មាសរូបសម្រស់មិនស្រស់សង្ហា និងខ្លាចត្រូវគេរើសអើងផងនោះ ទើបជារឿយៗយុវជនរូបនេះ តែងមានគម្លាតឃ្លាតឆ្ងាយពីមិត្តភក្តិរួមការងារ។ សូម្បីតែម៉ោងសម្រាកពីការងារ ក៏រូបគេសុខចិត្តគេចមុខ ពួនទៅញ៉ាំអាហារថ្ងៃត្រង់តែម្នាក់ឯងផងដែរ។ រូបភាព៖ កាលមិនទាន់កែសម្ផស្សរបស់លោក Noppajit ថ្ងៃមួយសំណាងក៏មកដល់ បន្ទាប់ពី Noppajit បានចូលរួមលេងនៅក្នុងកម្មវិធីសម្រស់ របស់ទូរទស្សន៍ថៃមួយដែលមានឈ្មោះថា  «Let Me In Thailand»  ហើយទីបំផុតរូបគេ ក៏ត្រូវបានជ្រើសរើសជាបេក្ខភាពម្នាក់ ធ្វើដំណើរទៅវះក...

សឹងមិនជឿថា វីជេ អាណូ អាយុ៤០ឆ្នាំ និងមានរឿងមួយចំនួនទៀត ដែលអ្នកមិនដែលដឹងពីនាង!

ភ្នំពេញ៖  អតីតារាសម្តែងស្រី និងជាពិធីការិនីមួយរូប វីជេ អាណូ បានវិលចូលនៅក្នុងវិថីសិល្បៈវិញ កាលពីពេលថ្មីៗនេះ ដោយមានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន និងមហាជនទូទៅផងដែរ។ ជាពិសេស មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលតារាស្រីវីជេ អាណូ បានបង្ហាញពីអាយុពិតរបស់ខ្លួននៅក្នុងថ្ងៃកំណើតឆ្នាំនេះ។  ដោយនៅលើហ្វេសប៊ុករបស់នាង បានបង្ហាញរូបនំខួបកំណើត ជាមួយនឹងលេខ ៤០ យ៉ាងពេញៗ ជាហេតុធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដឹងថាវីជេ អាណូ មានអាយុដល់ទៅ៤០ឆ្នាំទៅហើយ ព្រោះវាហាក់ដូចជាមិនស៊ីគ្នានឹងសម្រស់របស់តារាស្រីរូបនេះទាល់តែសោះ។  ចំណែកឯរឿងជីវិតឯកជនរបស់វីជេ អាណូ វិញ នាងថែមទាំងបានបញ្ជាក់ថា នាងមានកូនប្រុស ស្រីថែមទៀតផង ដែលរឿងមួយនេះ មិនដែលមានអ្នកដឹងនោះទេ ថានាងមានកូន ដឹងពីពេលណា។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក៏វីជេ អាណូ បានទទួលក្តីស្រលាញ់ពីអ្នកគាំទ្ររបស់ខ្លួនជាច្រើននាក់ ទៅលើទេពកោសល្យរបស់នាង ផងដែរ៕ ទស្សនារូបភាពវីជេ អាណូ ដូចខាងក្រោមនេះទាំងអស់គ្នា៖ នំខួបកំណើតរបស់វីជេ អាណូ ឆ្នាំនេះគម្រប់ខួប៤០ឆ្នាំគត់របស់ខ្លួន សម្រស់វីជេ អាណូ នៅក្នុងវ័យ ៤០ ឆ្នាំ សម្រស់វីជេ អាណូ នៅក្នុងវ័យ ៤០ ឆ្នាំ...