Skip to main content

តារាម៉ូដែលលំដាប់ជួរមុខ ប្រចាំប្រទេសចិន មោទនភាពដើរកាច់រាងពេក រអិលកែងស្បែកជើង ដួលអុកជង្គង់កណ្តាលឆាក ខ្មាសគេមិនស្ទើរ (មានវីដេអូ)

ចិន៖ តារាម៉ូដែលស្រីជនជាតិចិនម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាកំពូលតារាម៉ូដែលលំដាប់ជួរមុខប្រចាំប្រទេស រងការម៉ាស់យ៉ាងខ្លាំង ក្រោយរអិលកែងស្បែកជើង ដួលអុកជង្គង់នៅកណ្តាលឆាក ខណៈពេលកំពុងតែដើរម៉ូត។
តារាម៉ូដែលស្រីវ័យ២៨ឆ្នាំ នាង Xi Mengyao មានកម្ពស់១,៧៨ម៉ែត្រ ត្រូវបានគេចាត់តាំងជាតារាម៉ូដែលប្រចាំប្រទេសម្នាក់ ចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូតប្រចាំឆ្នាំ Victoria’s Secret Fashion Show ដែលត្រូវបានរៀបចំធ្វើឡើង ក្នុងទីក្រុងសៀងហៃ ប្រទេសចិន កាលពីយប់ថ្ងៃច័ន្ទ ទី២០ វិច្ឆិកា ម្សិលមិញនេះ ដែលមានការចូលរួមពីសំណាក់ តារាម៉ូដែលស្រីជាច្រើនរូប ជាង៥០ប្រទេសមកពីជុំវិញពិភពលោកផងដែរ។
បើយោងតាមប្រភពេសារព័ត៌មាន បានឲ្យដឹងថា នៅពេលដែលនាង Xi Mengyao ដើរបង្ហាញខ្លួនលើឆាក ជាមួយនឹងម៉ូតសម្លៀកបំពាក់ ដ៏ស្រស់ស្អាតរបស់នាងមិនទាន់បានប៉ុន្មានផង រំពេចនោះក៏ស្រាប់តែភ្លាត់ស្នៀត រអិលកែងស្បែកជើង បណ្តាលឲ្យដួលនៅកណ្តាលឆាក ទាំងអាម៉ាស់មុខតែម្តង។
នាង Xi Mengyao មានកម្ពស់១,៧៨ម៉ែត្រ
ភ្លាមៗនោះដែរ ក៏មានតារាម៉ូដែលស្រីម្នាក់ទៀត បានចូលមកចាប់ដៃ ជួយលើកនាងឡើង ខណៈគេឃើញថា Mengyao នាងនៅតែបង្ហាញស្នាមញញឹម ទាំងទឹកមុខរីករាយទៅកាន់ទស្សនិកជន និងអ្នកគាំទ្ររបស់នាង បើទោះឈឺចាប់យ៉ាងណាក្តី។
នាង Xi Mengyao និយាយថា «ខ្ញុំពិតជាសុំទោស ដែលធ្វើឲ្យគ្រប់គ្នាអស់សង្ឃឹមចំពោះខ្ញុំ ហើយក៏សូមអរគុណផងដែរ សម្រាប់អ្នករាល់គ្នាដែលតែងតែខ្វាយខ្វល់ ព្រួយបារម្ភលើនាងខ្ញុំ» 
នាងបន្តថា ក្នុងអាជីពជាតារាម៉ូដែលអស់រយៈពេលជាង៧ឆ្នាំមកនេះ នាងក៏តែងជួបឧបសគ្គដួលជាច្រើនដងមកហើយដែរ ប៉ុន្តែនាងនៅតែរឹងមាំ ខំប្រឹងងើបឈរដើរជាធម្មតា បើទោះជារងការឈឺចាប់យ៉ាងណាក្តី ក៏ព្យាយាមតស៊ូរហូតទាល់តែចប់កម្មវិធី។
«មានផ្លូវវែងឆ្ងាយបន្តទៅមុខទៀត ហើយខ្ញុំនឹងមិនចុះចាញ់ឡើយ បើទោះបីជាមានឧបសគ្គ។ ខ្ញុំពិតជាអរគុណខ្លាំងណាស់ ដល់អ្នកទាំងអស់គ្នា ដែលតែងជួយលើកកម្លាំងចិត្តខ្ញុំកន្លងមក» ។ នាង Xi Mengyao និយាយ។
ទោះបីជាយ៉ាងណាក្តី អ្នកគាំទ្រលើរូបនាងជាច្រើន នៅលើបណ្តាញសង្គម បានបង្ហាញចំណាប់អារម្មណ៍ថា ការដួលនៅលើឆាកបែបនេះ វាមិនមែនជាបញ្ហាធំអីឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ពិតជាកោតសរសើរដល់នាងយ៉ាងខ្លាំង ដែលនៅតែរឹងមាំ ប្រឹងជម្នះរហូតទាល់តែចប់ចុងចប់ដើម។
គួរឲ្យដឹងផងដែរថា Xi Mengyao ជាតារាម៉ូដែលដ៏មានប្រជាប្រិយភាពម្នាក់ និងថែមទាំងធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍ដើរបង្ហាញម៉ូត Victoria’s Secret Fashion Show នេះ តាំងតែពីក្នុងឆ្នាំ២០១៣មកម្ល៉េះ។
នេះគឺជាលើកទីមួយហើយសម្រាប់នាង Mengyao ដែលបានគ្រងនូវឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាត ជាមួយនឹងគ្រឿងអលង្ការម៉ាកល្បីៗ ក្នុងព្រឹត្តិការណ៍បង្ហាញម៉ូតអាស៊ីនេះ។ ប៉ុន្តែជាអកុសល បែរជាជួបរឿងនឹកស្មានមិនដល់សម្រាប់នាងទៅវិញ៕
ទស្សនាវីដេអូខាងក្រោម៖  
នាង បានរអិលកែងស្បែកជើង ដួលអុកជង្គង់នៅកណ្ដាលឆាក
នាង Mengyao អរគុណយ៉ាងខ្លាំង ដល់រាល់គ្នាដែលតែងតែជួយលើកទឹកចិត្តដល់នាង
ព្រឹត្តិការណ៍នេះ មានការចូលរួមពីសំណាក់ តារាម៉ូដែលស្រីជាច្រើនរូប ជាង៥០ប្រទេសមកពីជុំវិញពិភពលោក

Popular posts from this blog

អ្នកនាំពាក្យក្រសួងសុខាភិបាល ៖ ខ្ញុំ និងលោកអ្នកអាចគេងលក់ស្រួលបាន​ ប្រសិនបើមនុស្សទាំងឡាយ និងសង្គមកម្ពុជា​ អាចត្រូវបានការពារ​ និងអាចជួយសង្គ្រោះអាយុជីវិត

  ខ្ញុំ​ និងលោកអ្នកអាចគេងលក់ស្រួលបាន​ ប្រសិនបើមនុស្សទាំងឡាយ និងសង្គមកម្ពុជា​ អាចត្រូវបានការពារ​ និងអាចជួយសង្គ្រោះអាយុជីវិតពីការវាយប្រហារពីវីរុសកូវីដ-១៩៖ ។ នេះជាសារដែលចេញពីទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសុខាភិបាលនៅថ្ងៃអាទិត្យនេះ ។ ទំព័រខាងលើនេះបន្ត លើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់​ ឱ្យអនុវត្តតាមវិធានការណ៍របស់រាជរដ្ឋាភិបាល​ និងក្រសួងសុខាភិបាល​ ដែលបានដាក់ចេញរួចហើយ ។ ក្រសួងថា សុខភាពរបស់លោកអ្នក​ មានសារៈសំខាន់ជាងអ្វីៗទាំងអស់​ ហើយលោកអ្នកត្រូវតែការពារពីការចម្លងជំងឺកូវីដ-១៩ ឱ្យបាន​គ្រប់គ្នា​ ដោយចាប់ផ្តេីមធ្វេីសក្មភាពចេញពីបុគ្គលម្នាក់ៗ​ និងរួមសាមគ្គីគ្នាធ្វេីសកម្មភាពឆ្លេីយតបពីឥឡូវនេះ។ បើតាមក្រសួងខាងលើ ការចាក់វ៉ាក់សាំង​កូវីដ-១៩ គឺជាជម្រេីសមួយរួមជាមួយជម្រេីសដទៃទៀត​របស់លោកអ្នក​ ក្នុងការអនុវត្តន៍វិធានការណ៍បង្ការជំងឺកូវីដ-១៩​ ដែលអាចការពារលោកអ្នកបាន​ ហេីយដែលតម្រូវឲ្យបុគ្គល​ និងប្រជាជន​ ចាំបាច់មានវិន័យត្រឹមត្រូវ​ និងការយល់ដឹងចាំបាច់​ ខណៈពេលដែលកំពុងស្វែងរកសេវាកម្មចាក់វ៉ាក់សាំងនៅតាមទីតាំងណាមួយដែលប្រកាសដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស​ ព្រមទាំងការអនុវត្តន៍ឱ...

ឆ្កែយន្តឆ្លាតវៃ Aibo មានសមត្ថភាពអស្ចារ្យ​ នឹកស្មាន​មិនដល់ (មានវីដេអូ)

តូក្យូ៖  ក្រុមហ៊ុន Sony ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំមួយ បានបង្ហាញនូវប្រភេទឆ្កែយន្តទំនើប Aibo ដែលក្រុមហ៊ុនបានផ្អាកការផលិតអស់រយៈពេលមួយរយៈធំ។ ឆ្កែយន្តទំនើប Aibo Aibo មានរូបរាងតូចច្រឡឹង ជាមួយនឹងប្រវែងដល់ទៅ ៣០ សង់ទីម៉ែត្រ។ វាមានភាពវៃឆ្លាត និងសមត្ថភាពពិសេសជាច្រើន ពោលអាចបង្ហាញនូវចលនា និងទឹកមុខស្រដៀងនឹងសត្វសុនកធម្មតាដែរ ព្រមទាំងបំពាក់នូវឧបករណ៍ចាប់សញ្ញា កាមេរ៉ា និង ប្រដាប់ចាប់សម្លេង ហើយថែមទាំងអាចយកមកភ្ជាប់ទៅនឹងទូរស័ព្ទដៃស្មាតហ្វូន បញ្ជាលេងតាមប្រព័ន្ធអុីនធឺណេតទៀតផង។   ឆ្កែយន្តទំនើប Aibo គួរឲ្យដឹងថា ប្រភេទឆ្កែយន្ត Aibo មានវត្តមានតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ និងត្រូវបានដាក់លក់ប្រមាណជាង ១៥០ ០០០ គ្រឿង មកទល់ពេលបច្ចុប្បន្ន។ ទោះយ៉ាងណាក្តី ដំណើរការផលិត Aibo ត្រូវបានក្រុមហ៊ុនផ្អាកកាលពីឆ្នាំ ២០០៦ ស្របពេលកំពុងជួប​វិបត្តិដ៏ធំមួយ ក៏ដូចជាទទួលរងនូវការប្រកួតប្រជែងពីបណ្តាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដទៃផ្សេងទៀតក្នុងទីផ្សារ។ ឆ្កែយន្តទំនើប Aibo ឆ្កែយន្ត Aibo នឹងត្រូវដាក់លក់ដំបូងនៅប្រទេសជប៉ុន នាខែមករា ឆ្នាំ ២០១៨ តទៅ និងមានតម្លៃរហូតដល់ទៅ ១៩៨ ០០០ យេន ឬប្រមាណ ១៧៣៧ ដុល្លារអាមេរិកឯណោះ៕ សូមទស្សនាវី...

ណាសា (NASA) កំពុងព្រួយបារម្ភខ្លាចភពផែនដីវិនាស នៅឆ្នាំ២០៣៦ ដោយសារ...

អាមេរិក៖  ទីភ្នាក់ងារអវកាសអាមេរិក ឬ​ហៅកាត់ណាសា (NASA) កំពុងតែបារម្ភខ្លាច ភពផែនដីរបស់យើង ត្រូវវិនាសសាបសូន្យ នៅឆ្នាំ ២០៣៦ ខាងមុខនេះ ដោយសារការប៉ះទង្គិចដ៏ខ្លាំងក្លាមួយ ជាមួយផ្កាយព្រះគ្រោះ។ នេះបើយោងតាមសារព័ត៌មានអង់គ្លេសដេលីស្តារ ចុះផ្សាយនាថ្ងៃ ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ម្សិលមិញនេះ។ រូបតំណាង ផ្កាយព្រះគ្រោះមួយ ដែលគេស្គាល់ថា Asteroid 99942 Apophis ត្រូវបានប្រទះឃើញ ដំបូងនៅឆ្នាំ ២០១៤ កំពុងធ្វើដំណើរឆ្ពោះមករកផែនដី តាមគន្លងអវកាស ជាមួយនឹងទំហំរបស់វា ធំស្មើភ្នំតូចមួយទៅហើយ។ កម្លាំងរបស់វា ប្រសិនបើប៉ះទង្គិចផែនដីវិញ ត្រូវគេជឿជាក់ថា នឹងបង្កឲ្យមានគ្រោះរញ្ជួយដីដ៏មហិមា មិនធ្លាប់មានក្នុងប្រវត្តិ​សាស្ត្រ។ បើយោងតាមសម្តី របស់តារាវិទូពីររូបរបស់អង្គការណាសា គឺលោក Steve Chesley និង Paul Khodas បានឲ្យដឹងថា លទ្ធភាពនៃការប៉ះទង្គិច គឺមាន ៤ ក្នុងចំណោមមួយលាន នេះបើផ្អែកលើទិន្នន័យ ក៏ដូចជាមធ្យោបាយគណនាថ្មី ដែលទើបនឹងធ្វើបច្ចុប្បន្នភាព។ ក្រឡេកមើលអ្នកវិទ្យាសាស្រ្តជនជាតិរុស្ស៊ី ឯណោះវិញ បានអះអាងថា ផ្កាយព្រះគ្រោះ Apophis នឹងហោះកៀកភពផែនដីនៅឆ្នាំ ២០២៩ ខាងមុខនេះ នៅរយៈចម្ងាយប្រមាណ ៣២ ០០០ គីឡូម៉ែត្រ។ ពួកគេបន្ថែមថា ការហោះខុសគ...