ថៃ៖ គ្រប់គ្នាប្រាកដជាស្គាល់ តារាសម្តែងស្រី Pat Napapa ដែលក្នុងចំណោមតារាស្រីល្បីៗជាច្រើន នាងជាតារាដែលមានប្រវត្តិកម្សត់ មករហូត តាំងពីពេលនៅលីវ រហូតដល់មានកូនប្រុសដ៏គួរឲ្យក្នាញ់ម្នាក់។
បើរំលឹកទៅកាន់អតីតកាលវិញ ក្រោយពេល Pat Napapa បានរៀបការរួច និងសម្រាលកូនមិនបានប៉ុន្មាន ស្វាមីរបស់នាងក៏ត្រូវបានចាប់ខ្លួនពីបទពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។
ម៉្យាងវិញទៀតកាលពេលនោះ គឺជាគ្រាដែលតារាស្រីមុខស្រស់មួយដួងនេះ ត្រូវតស៊ូចិញ្ចឹមមើលកូនតែម្នាក់ឯង ព្រមទាំងទទួលបន្ទុកមើលថែម្តាយ ដែលមានជំងឺផងដែរ។



យ៉ាងណាមិញកាលពីម្សិលមិញនេះ Pat Napapa បានទទួលក្តីរំភើបមិនតិចឡើយ នៅពេលស្វាមីដែលកំពុងស្ថិតនៅក្នុងគុកនោះ តែបានឲ្យគេ ទិញបាច់ផ្កា ឲ្យនាង ដើម្បី Surprise នៅថ្ងៃពិសេស គឺថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ១ឆ្នាំរបស់ពួកគេ។
នេះពិតជាបញ្ជាក់ពីក្តីស្រលាញ់ និងការនឹករលឹកយ៉ាងខ្លាំងពីស្វាមីរបស់ Pat បើទោះបីជាមិនបាននៅជិតភរិយា និងកូនមែន តែក៏មិនដែលភ្លេចថ្ងៃពិសេសរបស់ខ្លួននិងភរិយាឡើយ៕





