Skip to main content

ព្រឹត្តិការណ៍ប្រគំតន្រ្តី Smart Mega Concert ដ៏ធំអស្ចារ្យមិនធ្លាប់មាននៅក្រុង សៀមរាបក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ

សៀមរាប៖ ក្រុមហ៊ុន Smart ជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំបំផុតនៅកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ Smart Mega Concert ដែលជាកម្មវិធីប្រគំតន្រ្តីដ៏ធំអស្ចារ្យមិនធ្លាប់មាននៅក្រុងសៀមរាម ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។ កម្មវិធីនេះមានការចូលរួមសហការឧបត្ថម្ភពីក្រុមហ៊ុន AIA Cambodia ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ធំមួយនៅកម្ពុជា ក្រុមហ៊ុន VKSC Investment ដែលក្រុមហ៊ុននាំចូលចែកចាយផលិតផលនំ Manora និងក្រុមហ៊ុន Worldwide Motor Company Ltd (WMC) ដែលជាក្រុមហ៊ុនដ៏ធំមួយបានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តថ្មីទំនើប HAWTAI A25 នៅក្នុងប្រទេសកម្ពុជា ។
កម្មវិធីប្រគំតន្រ្តី Smart Mega Concert នឹងមានការចូលរួមសម្ដែង ដោយតារាអន្តរជាតិល្បីឈ្មោះដូចជា លោក Alek Teeradetch ដែលជាតារាសម្តែងល្បីប្រចាំព្រះរាជាណាចក្រថៃ ព្រមទាំង តារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា រួមមាន៖ លោក នីកូ លោក ណា ខុន លោក Step កញ្ញា សួស វីហ្សា កញ្ញា ស៊ុន ស្រីពេជ្រ កញ្ញា លាង សុផាឡែន លោក ខាន់ ជែម ជាពិសេសក៏មានវត្តមានតារាចម្រៀងរបស់ខ្មែរដែលគេស្គាល់ថាជាក្រុមតារាចម្រៀង Original Song ដូចជា Jimmy Kiss, Adda, Chen khan Na, វ៉ាន់ ចេស្តា,ក្រុមតន្រ្តី Small world Small Band ), ឌីជេ Maily តារាចម្រៀងរ៉េប និងឌីជេ លោក ប្រុសឡា, ក្រុមតារាកំប្លែង កាតុ និងក្រុមតារាកំប្លែងជើងចាស់ លោក ចាប ចៀន ដែលនឹងធ្វើឲ្យទស្សនិកជនផ្ទុះសំណើចជាក់ជាពុំខាន។
កម្មវិធីប្រគំតន្ត្រី Smart Mega Concert នឹងចាប់ផ្តើមពីម៉ោង ៥ ល្ងាចតទៅ នៅបរិវេណមាត់ស្ទឹងក្រុងសៀមរាប ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។
កម្មវិធីដ៏ពិសេសនេះក៏នឹងផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ PNN ចាប់ពីម៉ោង ៧ យប់ដល់ម៉ោង ៩ យប់ផងដែរ។
ដូច្នេះ សូមកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករ និងជួបជាមួយនឹងតារាក្នុងដួងចិត្តរបស់លោកអ្នក!!!

ព្រឹត្តិការណ៍ប្រគំតន្រ្តី Smart Mega Concert ដ៏ធំអស្ចារ្យមិនធ្លាប់មាននៅក្រុង សៀមរាមក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ

Popular posts from this blog

អ្នកនាំពាក្យក្រសួងសុខាភិបាល ៖ ខ្ញុំ និងលោកអ្នកអាចគេងលក់ស្រួលបាន​ ប្រសិនបើមនុស្សទាំងឡាយ និងសង្គមកម្ពុជា​ អាចត្រូវបានការពារ​ និងអាចជួយសង្គ្រោះអាយុជីវិត

  ខ្ញុំ​ និងលោកអ្នកអាចគេងលក់ស្រួលបាន​ ប្រសិនបើមនុស្សទាំងឡាយ និងសង្គមកម្ពុជា​ អាចត្រូវបានការពារ​ និងអាចជួយសង្គ្រោះអាយុជីវិតពីការវាយប្រហារពីវីរុសកូវីដ-១៩៖ ។ នេះជាសារដែលចេញពីទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសុខាភិបាលនៅថ្ងៃអាទិត្យនេះ ។ ទំព័រខាងលើនេះបន្ត លើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់​ ឱ្យអនុវត្តតាមវិធានការណ៍របស់រាជរដ្ឋាភិបាល​ និងក្រសួងសុខាភិបាល​ ដែលបានដាក់ចេញរួចហើយ ។ ក្រសួងថា សុខភាពរបស់លោកអ្នក​ មានសារៈសំខាន់ជាងអ្វីៗទាំងអស់​ ហើយលោកអ្នកត្រូវតែការពារពីការចម្លងជំងឺកូវីដ-១៩ ឱ្យបាន​គ្រប់គ្នា​ ដោយចាប់ផ្តេីមធ្វេីសក្មភាពចេញពីបុគ្គលម្នាក់ៗ​ និងរួមសាមគ្គីគ្នាធ្វេីសកម្មភាពឆ្លេីយតបពីឥឡូវនេះ។ បើតាមក្រសួងខាងលើ ការចាក់វ៉ាក់សាំង​កូវីដ-១៩ គឺជាជម្រេីសមួយរួមជាមួយជម្រេីសដទៃទៀត​របស់លោកអ្នក​ ក្នុងការអនុវត្តន៍វិធានការណ៍បង្ការជំងឺកូវីដ-១៩​ ដែលអាចការពារលោកអ្នកបាន​ ហេីយដែលតម្រូវឲ្យបុគ្គល​ និងប្រជាជន​ ចាំបាច់មានវិន័យត្រឹមត្រូវ​ និងការយល់ដឹងចាំបាច់​ ខណៈពេលដែលកំពុងស្វែងរកសេវាកម្មចាក់វ៉ាក់សាំងនៅតាមទីតាំងណាមួយដែលប្រកាសដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស​ ព្រមទាំងការអនុវត្តន៍ឱ...

ឆ្កែយន្តឆ្លាតវៃ Aibo មានសមត្ថភាពអស្ចារ្យ​ នឹកស្មាន​មិនដល់ (មានវីដេអូ)

តូក្យូ៖  ក្រុមហ៊ុន Sony ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំមួយ បានបង្ហាញនូវប្រភេទឆ្កែយន្តទំនើប Aibo ដែលក្រុមហ៊ុនបានផ្អាកការផលិតអស់រយៈពេលមួយរយៈធំ។ ឆ្កែយន្តទំនើប Aibo Aibo មានរូបរាងតូចច្រឡឹង ជាមួយនឹងប្រវែងដល់ទៅ ៣០ សង់ទីម៉ែត្រ។ វាមានភាពវៃឆ្លាត និងសមត្ថភាពពិសេសជាច្រើន ពោលអាចបង្ហាញនូវចលនា និងទឹកមុខស្រដៀងនឹងសត្វសុនកធម្មតាដែរ ព្រមទាំងបំពាក់នូវឧបករណ៍ចាប់សញ្ញា កាមេរ៉ា និង ប្រដាប់ចាប់សម្លេង ហើយថែមទាំងអាចយកមកភ្ជាប់ទៅនឹងទូរស័ព្ទដៃស្មាតហ្វូន បញ្ជាលេងតាមប្រព័ន្ធអុីនធឺណេតទៀតផង។   ឆ្កែយន្តទំនើប Aibo គួរឲ្យដឹងថា ប្រភេទឆ្កែយន្ត Aibo មានវត្តមានតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ និងត្រូវបានដាក់លក់ប្រមាណជាង ១៥០ ០០០ គ្រឿង មកទល់ពេលបច្ចុប្បន្ន។ ទោះយ៉ាងណាក្តី ដំណើរការផលិត Aibo ត្រូវបានក្រុមហ៊ុនផ្អាកកាលពីឆ្នាំ ២០០៦ ស្របពេលកំពុងជួប​វិបត្តិដ៏ធំមួយ ក៏ដូចជាទទួលរងនូវការប្រកួតប្រជែងពីបណ្តាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដទៃផ្សេងទៀតក្នុងទីផ្សារ។ ឆ្កែយន្តទំនើប Aibo ឆ្កែយន្ត Aibo នឹងត្រូវដាក់លក់ដំបូងនៅប្រទេសជប៉ុន នាខែមករា ឆ្នាំ ២០១៨ តទៅ និងមានតម្លៃរហូតដល់ទៅ ១៩៨ ០០០ យេន ឬប្រមាណ ១៧៣៧ ដុល្លារអាមេរិកឯណោះ៕ សូមទស្សនាវី...

ណាសា (NASA) កំពុងព្រួយបារម្ភខ្លាចភពផែនដីវិនាស នៅឆ្នាំ២០៣៦ ដោយសារ...

អាមេរិក៖  ទីភ្នាក់ងារអវកាសអាមេរិក ឬ​ហៅកាត់ណាសា (NASA) កំពុងតែបារម្ភខ្លាច ភពផែនដីរបស់យើង ត្រូវវិនាសសាបសូន្យ នៅឆ្នាំ ២០៣៦ ខាងមុខនេះ ដោយសារការប៉ះទង្គិចដ៏ខ្លាំងក្លាមួយ ជាមួយផ្កាយព្រះគ្រោះ។ នេះបើយោងតាមសារព័ត៌មានអង់គ្លេសដេលីស្តារ ចុះផ្សាយនាថ្ងៃ ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ម្សិលមិញនេះ។ រូបតំណាង ផ្កាយព្រះគ្រោះមួយ ដែលគេស្គាល់ថា Asteroid 99942 Apophis ត្រូវបានប្រទះឃើញ ដំបូងនៅឆ្នាំ ២០១៤ កំពុងធ្វើដំណើរឆ្ពោះមករកផែនដី តាមគន្លងអវកាស ជាមួយនឹងទំហំរបស់វា ធំស្មើភ្នំតូចមួយទៅហើយ។ កម្លាំងរបស់វា ប្រសិនបើប៉ះទង្គិចផែនដីវិញ ត្រូវគេជឿជាក់ថា នឹងបង្កឲ្យមានគ្រោះរញ្ជួយដីដ៏មហិមា មិនធ្លាប់មានក្នុងប្រវត្តិ​សាស្ត្រ។ បើយោងតាមសម្តី របស់តារាវិទូពីររូបរបស់អង្គការណាសា គឺលោក Steve Chesley និង Paul Khodas បានឲ្យដឹងថា លទ្ធភាពនៃការប៉ះទង្គិច គឺមាន ៤ ក្នុងចំណោមមួយលាន នេះបើផ្អែកលើទិន្នន័យ ក៏ដូចជាមធ្យោបាយគណនាថ្មី ដែលទើបនឹងធ្វើបច្ចុប្បន្នភាព។ ក្រឡេកមើលអ្នកវិទ្យាសាស្រ្តជនជាតិរុស្ស៊ី ឯណោះវិញ បានអះអាងថា ផ្កាយព្រះគ្រោះ Apophis នឹងហោះកៀកភពផែនដីនៅឆ្នាំ ២០២៩ ខាងមុខនេះ នៅរយៈចម្ងាយប្រមាណ ៣២ ០០០ គីឡូម៉ែត្រ។ ពួកគេបន្ថែមថា ការហោះខុសគ...