Skip to main content

បន្លែបៃតង ៥ មុខនេះ ជួយកាត់បន្ថយការឈឺចាប់ ពេលមានរដូវ បានយ៉ាងល្អ!

បន្លែបៃតង អាចជួយបន្ថយការឈឺចាប់ពេលមានរដូវបាន ពីព្រោះវីតាមីន និងសារធាតុរ៉ែរបស់បន្លែបៃតង មានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព។ វាក៏មានសមត្ថភាពក្នុងការកាត់បន្ថយការឈឺចាប់សាច់ដុំផងដែរ។
បន្លែបៃតង អាចជួយបន្ថយការឈឺចាប់ពេលមានរដូវបាន
ដូច្នេះចំពោះនារីៗដែលមានការឈឺចាប់ពេលមករដូវនៅក្នុងស្បូន អាចបរិភោគបន្លែបៃតងទាំងនេះបាន ដែលរួមមានដូចជា៖
១) ផ្ទី៖ សំបូរទៅដោយវីតាមីន និងសារធាតុរ៉ែដូចជាវីតាមីន A វីតាមីន B វីតាមីន C ជាតិកាល់ស្យូម ផូស្វ័រ ជាតិដែក ព្រមទាំងប្រូតេអ៊ីនមានសារៈសំខាន់ជាច្រើនទៀតចំពោះសុខភាពយើង ជាពិសេសគឺម៉ាញ៉េស្យូមខ្ពស់ ដែលអាចបំបាត់ការឈឺចាប់ពេលមានរដូវបានយ៉ាងល្អ។  
ផ្ទី សំបូរទៅដោយវីតាមីន និងសារធាតុរ៉ែ
២) ស្លឹកបាស៖ ពោរពេញទៅដោយប្រូតេអ៊ីន ជាតិសរសៃ វីតាមីន A វីតាមីន B1 B2 កាល់ស្យូម ផូស្វ័រ និងជាតិដែក ដែលអាចជួយព្យាបាលការឈឺចាប់ពេលមករដូវយ៉ាងប្រសើរ។ វាក៏ជួយធ្វើឱ្យស្បែកស្រស់ថ្លាផងដែរ។
ស្លឹកបាស ពោរពេញទៅដោយប្រូតេអ៊ីន ជាតិសរសៃ និងវីតាមីន A
៣) ខាត់ណា៖ មានម៉ាញ៉េស្យូមខ្ពស់ ជួយបម្រុងគ្រាប់ឈាម មានវីតាមីនដែលមានប្រយោជន៍ជាច្រើន ក៏ដូចជាថែទាំស្បែក ជួយកាត់បន្ថយការឈឺចាប់ក្នុងដុំសាច់ផងដែរ។ វាក៏ជាបន្លែមួយប្រភេទដែលមានការដាំដុះពេញមួយឆ្នាំ ដូចនេះមិនពិបាកឡើយសម្រាប់អ្នក នៅក្នុងការរកវាមកបរិភោគ ដើម្បីបំបាត់ការឈឺចាប់ពេលមានរដូវប្រចាំខែ។
ខាត់ណាមានម៉ាញ៉េស្យូមខ្ពស់ ជួយបម្រុងគ្រាប់ឈាម មានវីតាមីនដែលមានប្រយោជន៍ជាច្រើន
៤) ស្ពៃក្តោប៖ ជាបន្លែដែលមានវីតាមីន C ខ្ពស់ ហើយសារធាតុរ៉ែក៏មានច្រើនណាស់ដែរនៅក្នុងស្ពៃក្តោប។ វាមានលក្ខណៈពិសេសជួយធ្វើឱ្យអ័រម៉ូនអេស្ត្រូជេនមានតុល្យភាព ជួយឱ្យមានដំណើរការធម្មតា។ មិនតែប៉ុណ្ណោះវាក៏ជួយបន្ថយកូលេស្តេរ៉ុលផងដែរ ប៉ុន្តែមិនគួរបរិភោគឆៅទេ ព្រោះវាអាចធ្វើឱ្យក្រពេញទីរ៉ូអ៊ីតរបស់អ្នកខ្វះសារជាតិជាតិអ៊ីយ៉ូត ដែលនាំឱ្យប៉ះពាល់ទៅដល់បំពង់ក។ ដូច្នេះគួរចម្អិនឱ្យឆ្អិនចាំបរិភោគ ទើបផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះរាងកាយ។
ស្ពៃក្តោប ជាបន្លែដែលមានវីតាមីន C ខ្ពស់ ហើយសារធាតុរ៉ែក៏មានច្រើនណាស់ដែរ
៥) ត្រកួន៖ ត្រកួនអាចជួយការពារភ្នែក ព្រោះវាមានវីតាមីន A ខ្ពស់ណាស់ ហើយប្រសិនបើបរិភោគវាជាទៀងទាត់នោះ ត្រកួនក៏អាចជួយបណ្តេញជាតិពុលនៅក្នុងខ្លួនបានយ៉ាងល្អ។ ក្រៅពីនេះ វាក៏សម្បូរទៅដោយជាតិសរសៃ ជាតិកាល់ស្យូម ផូស្វ័រ វីតាមីន B វីតាមីន C ពិសេសក៏មានជាតិដែកផងដែរ ដែលអាចជួយបន្ថយការឈឺចាប់អំឡុងពេលមករដូវបានយ៉ាងល្អប្រសើរបំផុត។
ត្រកួតសម្បូរ ទៅដោយជាតិសរសៃ ជាតិកាល់ស្យូម ផូស្វ័រ វីតាមីន B វីតាមីន C ពិសេសក៏មានជាតិដែកផងដែរ
លើសពីនេះទៅទៀត បន្លែបៃតងទាំង៥ប្រភេទនេះ ក៏អាចជួយកាត់បន្ថយផលប៉ះពាល់ផ្សេងទៀត ដែលកើតមានមុន និងក្រោយការមករដូវបានផងដែរ ដូចជាជំងឺមហារីកសុដន់ ការឈឺសាច់ដុំ វិលមុខ និងអស់កម្លាំងជាដើម។ 
ចំណាំ៖
១) គួរបរិភោគបន្លែបៃតងមុនប្រហែល២សប្តាហ៍ មុនពេលមករដូវ ព្រោះវាមានប្រយោជន៍ដល់រាងកាយជាច្រើនយ៉ាង ហើយកុំភ្លេចសម្អាត និងចម្អិនវាឱ្យបានល្អជាមុនសិន មុនពេលអ្នកទទួលទាន។
២) បន្ថែមពីលើការទទួលទានបន្លែពណ៌បៃតងហើយ អ្នកក៏គួរតែបរិភោគគ្រាប់ធញ្ញជាតិនានា និងអាហារដែលមានជាតិកាល់ស្យូមខ្ពស់ផងដែរ ដើម្បីជួយកាត់បន្ថយការឈឺចាប់ពេលមករដូវ។ ហើយអ្នកគួរកាត់បន្ថយអាហារណា ដែលសម្បូរសារជាតិខ្លាញ់ សាច់សត្វ អំបិល ស្ករ ឬកាហ្វេជាដើម ព្រោះវាក៏អាចជួយកាត់បន្ថយការឈឺចាប់ពេលមករដូវបានយ៉ាងល្អទៀតផង៕ 

Popular posts from this blog

អ្នកនាំពាក្យក្រសួងសុខាភិបាល ៖ ខ្ញុំ និងលោកអ្នកអាចគេងលក់ស្រួលបាន​ ប្រសិនបើមនុស្សទាំងឡាយ និងសង្គមកម្ពុជា​ អាចត្រូវបានការពារ​ និងអាចជួយសង្គ្រោះអាយុជីវិត

  ខ្ញុំ​ និងលោកអ្នកអាចគេងលក់ស្រួលបាន​ ប្រសិនបើមនុស្សទាំងឡាយ និងសង្គមកម្ពុជា​ អាចត្រូវបានការពារ​ និងអាចជួយសង្គ្រោះអាយុជីវិតពីការវាយប្រហារពីវីរុសកូវីដ-១៩៖ ។ នេះជាសារដែលចេញពីទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសុខាភិបាលនៅថ្ងៃអាទិត្យនេះ ។ ទំព័រខាងលើនេះបន្ត លើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់​ ឱ្យអនុវត្តតាមវិធានការណ៍របស់រាជរដ្ឋាភិបាល​ និងក្រសួងសុខាភិបាល​ ដែលបានដាក់ចេញរួចហើយ ។ ក្រសួងថា សុខភាពរបស់លោកអ្នក​ មានសារៈសំខាន់ជាងអ្វីៗទាំងអស់​ ហើយលោកអ្នកត្រូវតែការពារពីការចម្លងជំងឺកូវីដ-១៩ ឱ្យបាន​គ្រប់គ្នា​ ដោយចាប់ផ្តេីមធ្វេីសក្មភាពចេញពីបុគ្គលម្នាក់ៗ​ និងរួមសាមគ្គីគ្នាធ្វេីសកម្មភាពឆ្លេីយតបពីឥឡូវនេះ។ បើតាមក្រសួងខាងលើ ការចាក់វ៉ាក់សាំង​កូវីដ-១៩ គឺជាជម្រេីសមួយរួមជាមួយជម្រេីសដទៃទៀត​របស់លោកអ្នក​ ក្នុងការអនុវត្តន៍វិធានការណ៍បង្ការជំងឺកូវីដ-១៩​ ដែលអាចការពារលោកអ្នកបាន​ ហេីយដែលតម្រូវឲ្យបុគ្គល​ និងប្រជាជន​ ចាំបាច់មានវិន័យត្រឹមត្រូវ​ និងការយល់ដឹងចាំបាច់​ ខណៈពេលដែលកំពុងស្វែងរកសេវាកម្មចាក់វ៉ាក់សាំងនៅតាមទីតាំងណាមួយដែលប្រកាសដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស​ ព្រមទាំងការអនុវត្តន៍ឱ...

ឆ្កែយន្តឆ្លាតវៃ Aibo មានសមត្ថភាពអស្ចារ្យ​ នឹកស្មាន​មិនដល់ (មានវីដេអូ)

តូក្យូ៖  ក្រុមហ៊ុន Sony ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំមួយ បានបង្ហាញនូវប្រភេទឆ្កែយន្តទំនើប Aibo ដែលក្រុមហ៊ុនបានផ្អាកការផលិតអស់រយៈពេលមួយរយៈធំ។ ឆ្កែយន្តទំនើប Aibo Aibo មានរូបរាងតូចច្រឡឹង ជាមួយនឹងប្រវែងដល់ទៅ ៣០ សង់ទីម៉ែត្រ។ វាមានភាពវៃឆ្លាត និងសមត្ថភាពពិសេសជាច្រើន ពោលអាចបង្ហាញនូវចលនា និងទឹកមុខស្រដៀងនឹងសត្វសុនកធម្មតាដែរ ព្រមទាំងបំពាក់នូវឧបករណ៍ចាប់សញ្ញា កាមេរ៉ា និង ប្រដាប់ចាប់សម្លេង ហើយថែមទាំងអាចយកមកភ្ជាប់ទៅនឹងទូរស័ព្ទដៃស្មាតហ្វូន បញ្ជាលេងតាមប្រព័ន្ធអុីនធឺណេតទៀតផង។   ឆ្កែយន្តទំនើប Aibo គួរឲ្យដឹងថា ប្រភេទឆ្កែយន្ត Aibo មានវត្តមានតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ និងត្រូវបានដាក់លក់ប្រមាណជាង ១៥០ ០០០ គ្រឿង មកទល់ពេលបច្ចុប្បន្ន។ ទោះយ៉ាងណាក្តី ដំណើរការផលិត Aibo ត្រូវបានក្រុមហ៊ុនផ្អាកកាលពីឆ្នាំ ២០០៦ ស្របពេលកំពុងជួប​វិបត្តិដ៏ធំមួយ ក៏ដូចជាទទួលរងនូវការប្រកួតប្រជែងពីបណ្តាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដទៃផ្សេងទៀតក្នុងទីផ្សារ។ ឆ្កែយន្តទំនើប Aibo ឆ្កែយន្ត Aibo នឹងត្រូវដាក់លក់ដំបូងនៅប្រទេសជប៉ុន នាខែមករា ឆ្នាំ ២០១៨ តទៅ និងមានតម្លៃរហូតដល់ទៅ ១៩៨ ០០០ យេន ឬប្រមាណ ១៧៣៧ ដុល្លារអាមេរិកឯណោះ៕ សូមទស្សនាវី...

ណាសា (NASA) កំពុងព្រួយបារម្ភខ្លាចភពផែនដីវិនាស នៅឆ្នាំ២០៣៦ ដោយសារ...

អាមេរិក៖  ទីភ្នាក់ងារអវកាសអាមេរិក ឬ​ហៅកាត់ណាសា (NASA) កំពុងតែបារម្ភខ្លាច ភពផែនដីរបស់យើង ត្រូវវិនាសសាបសូន្យ នៅឆ្នាំ ២០៣៦ ខាងមុខនេះ ដោយសារការប៉ះទង្គិចដ៏ខ្លាំងក្លាមួយ ជាមួយផ្កាយព្រះគ្រោះ។ នេះបើយោងតាមសារព័ត៌មានអង់គ្លេសដេលីស្តារ ចុះផ្សាយនាថ្ងៃ ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ម្សិលមិញនេះ។ រូបតំណាង ផ្កាយព្រះគ្រោះមួយ ដែលគេស្គាល់ថា Asteroid 99942 Apophis ត្រូវបានប្រទះឃើញ ដំបូងនៅឆ្នាំ ២០១៤ កំពុងធ្វើដំណើរឆ្ពោះមករកផែនដី តាមគន្លងអវកាស ជាមួយនឹងទំហំរបស់វា ធំស្មើភ្នំតូចមួយទៅហើយ។ កម្លាំងរបស់វា ប្រសិនបើប៉ះទង្គិចផែនដីវិញ ត្រូវគេជឿជាក់ថា នឹងបង្កឲ្យមានគ្រោះរញ្ជួយដីដ៏មហិមា មិនធ្លាប់មានក្នុងប្រវត្តិ​សាស្ត្រ។ បើយោងតាមសម្តី របស់តារាវិទូពីររូបរបស់អង្គការណាសា គឺលោក Steve Chesley និង Paul Khodas បានឲ្យដឹងថា លទ្ធភាពនៃការប៉ះទង្គិច គឺមាន ៤ ក្នុងចំណោមមួយលាន នេះបើផ្អែកលើទិន្នន័យ ក៏ដូចជាមធ្យោបាយគណនាថ្មី ដែលទើបនឹងធ្វើបច្ចុប្បន្នភាព។ ក្រឡេកមើលអ្នកវិទ្យាសាស្រ្តជនជាតិរុស្ស៊ី ឯណោះវិញ បានអះអាងថា ផ្កាយព្រះគ្រោះ Apophis នឹងហោះកៀកភពផែនដីនៅឆ្នាំ ២០២៩ ខាងមុខនេះ នៅរយៈចម្ងាយប្រមាណ ៣២ ០០០ គីឡូម៉ែត្រ។ ពួកគេបន្ថែមថា ការហោះខុសគ...