Skip to main content

ទីកន្លែងដ៏អស្ចារ្យទាំង១០ ដែលធ្វើឲ្យអ្នកប្លែកអារម្មណ៍ ចំពោះរចនាបថរបស់វា

បរទេស៖ ការតុបតែងគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាបង្ហាញឲ្យឃើញពីភាពប៉ិនប្រសប់នៃសិល្បៈក្នុងការរៀបចំដើម្បីឲ្យមានភាពខុសប្លែក ហើយព្រមទាំងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្ននទស្សនាផងដែរ។ ប្រហែលជាមានប្រិយមិត្តមួយចំនួនធ្លាប់តែមានការចាប់អារម្មណ៍ច្រើនទៅលើការតុបតែងនូវម៉ូតអគារខ្ពស់ៗ ម៉ូតផ្ទះ ឬម៉ូតស្ពាន ជាដើម។ ដោយឡែកថ្ងៃនេះ ខ្មែរឡូត បាននាំយកនូវទស្សនីយភាពរបស់កន្លែងទេសចរណ៍ធម្មជាតិ និងកន្លែងទេសចរណ៍កែច្នៃចំនួន ១០កន្លែងដែលមានភាពស្រស់ស្អាតបំផុត ព្រមទាំងមានរចនាបថប្លែកៗផងដែរ។ ដើម្បីឲ្យជ្រាបពីទីកន្លែងទាំងនោះកាន់តែច្បាស់ តោះតាមដានទស្សនាទាំងអស់គ្នា៖
១០. The High-Heel Wedding Church, ស្ថិតនៅកោះតៃវ៉ាន់
វាគឺជាព្រះវិហារមួយដែលបានសាងសង់ឡើងចេញជារូបរាងស្បែកជើងកែងខ្ពស់ ដែលមានកំពស់ ១៦.៧៦ ម៉ែត្រ ហើយមានការរចនាដោយការប្រើប្រាស់កញ្ចក់ពណ៌ខៀវគួរជាទីពេញចិត្ត។ អគារមួយនេះត្រូវបានសាងសង់ឡើង ដោយយកគំរូតាមស្បែកជើងកែងនៃរឿងព្រះនាង Cinderella។ ទីបំផុត វាក្លាយទៅជាអគារមួយដែលមានការពេញនិយមខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិមកធ្វើការទស្សនាដើម្បីបន្ធូរអារម្មណ៍។
រូបតំណាង
៩. Beaujolais Nouveau Spa, ស្ថិតនៅក្នុងប្រទេសជប៉ុន
កន្លែងមួយនេះមានទីតាំងស្ថិតនៅក្នុង រីសត មួយដែលមានឈ្មោះថា Yunessun Spa នៃប្រទេសជប៉ុន។ ទីកន្លែងមួយនេះត្រូវបានរចនាឲ្យចេញជារូបរាងជាចតុកោណកែងមួយ ហើយមានជម្រៅ ៣.៦ម៉ែត្រផងដែរ។ អ្វីដែលកាន់តែពិសេសនោះគឺ ភ្ញៀវទេសចរដែលទៅកម្សាន្តនៅទីនោះអាចធ្វើការចុះងូតទឹកនៅក្នងអាងបានដោយសេរី ហើយក្រេបរសជាតិស្រាក្រហមនៅក្នុងអាងនោះបានផ្ទាល់តែម្តងទៀតផង។
រូបតំណាង
៨. The Wizarding Word of Harry Potter, ស្ថិតនៅក្នុងរដ្ឋ ផ្លរីដា នៃសហរដ្ឋអាមេរិក
ទីកន្លែងមួយនេះមានផ្ទៃដីរហូតដល់ ៨ហិចតាឯណោះ។ អ្វីដែលជាចំនុចពិសេសរបស់ស្ទីឌីយូមួយនេះគឺ វាជាកន្លែងរក្សាសៀវភៅដូចដែលមាននៅក្នុងរឿង Harry Potter យ៉ាងដូច្នេះដែរ។ វាត្រូវបានគេចាត់ទុកថា ជាកន្លែងមួយដែលមានរចនាបថល្អគួរជាទីចាប់អារម្មណ៍។
រូបតំណាង
៧. Bubblegum Alley, ស្ថិតនៅក្នុងរដ្ឋ កាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក
ផ្លូវថ្មើរជើងមួយនេះត្រូវបានបង្កើតឡើងដោយមានកំពស់ ៤.៥៧ ម៉ែត្រ។ នៅផ្នែកនៃជញ្ជាំងគឺមានកាវស្អិត ដែលអនុញ្ញាត្តឲ្យភ្ញៀវទេសចរធ្វើការបិទរូបដែលខ្លួនចង់បាន។ កន្លែងមួយនេះត្រូវបានគេចាត់ទុកជាតំបន់ទេសចរណ៍មួយដែលមានភាពល្បីខ្លាំង។
រូបតំណាង
៦. The Petrifying Well, ស្ថិតនៅក្នុងប្រទេសអង់គ្លេស
កន្លែងមួយនេះមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរ  ព្រោះពួកគេអាចយកវត្ថុអ្វីមួយទៅចងតម្កល់ឲ្យទឹកធ្លាក់លើ ហើយវត្ថុនោះនឹងក្លាយទៅជារឹងដូចដុំថ្មអីចឹង។ គេបានចាត់ទុកកន្លែងនេះនៅក្នុងចំណាត់ថ្នាក់ទី៦ ដែលមានភាពទាក់ទាញជាងគេ ដោយសារតែចំនុចពិសេសរបស់វានេះឯង។
រូបតំណាង
៥. Karni Mata Temple, ស្ថិតនៅក្នុងប្រទេសឥណ្ឌា
កន្លែងមួយនេះគឺជាទីជម្រករបស់សត្វកណ្តុរ ដែលអ្នកស្រុកនៅក្នុងតំបន់នោះធ្វើការថ្វាយបង្គំគោរព ដោយចាត់ទុកថា កណ្តុរទាំងនោះគឺជាសត្វមានបុណ្យ។ ប្រសិនបើអ្នកចង់ចូលទៅក្នុងប្រាសាទនោះ អ្នកត្រូវដោះស្បែកជើងជាមុនសិន។ ចំនុចដែលពិសេសទៅទៀតនោះគឺ ប្រសិនបើអ្នកបានទទួលទានកាកសំណល់ដែលកណ្តុរស៊ីហើយនៅសល់ នោះអ្នកត្រូវបានគេចាត់ទុកថា ជាអ្នកដែលទទួលបានការប្រទានពរពិសេសពីសត្វកណ្តុរមានបុណ្យទាំងនោះ។
រូបតំណាង
៤. Avanos Hair Museum, ស្ថិតនៅក្នុងប្រទេស តួកគី
សារមន្ទីមួយនេះត្រូវបានបើកឲ្យដំណើរការនៅក្នុងឆ្នាំ១៩៧៩ ក្រោយពេលដែលអ្នកសូនឆ្នាំង បានបែកបាក់ជាមួយនឹងមិត្តស្រីរបស់គាត់។ មុនពេលនៃការបែកបាក់គ្នា អ្នកសូនឆ្នាំងបានធ្វើការស្នើសុំវត្ថុអនុស្សាវរីយមួយពីមិត្តស្រីគាត់ ហើយនាងក៏បានឲ្យសរសៃសក់របស់នាងទៅគាត់ រួចនាងក៏ចាកចេញទៅ។ នៅពេលនោះ បុរសអ្នកសូនឆ្នាំងក៏បានយកសរសៃសក់របស់នាងទៅបិតលើជញ្ជាំង ហើយនៅពេលដែលអ្នកទស្សនាចូលទៅ ពួកគេក៏បានកាត់សរសៃសក់ពួកគេយកទៅបិតលើជញ្ជាំងដែរ។ បច្ចុប្បន្ននេះ មានផ្នត់សក់ចំនួន ១៦ ០០០ ហើយដែលបិតនៅលើជញ្ជាំង។
រូបតំណាង
៣. Carhenge, ស្ថិតនៅក្នុងរដ្ឋ Nebraska នៃសហរដ្ឋអាមេរិក
កន្លែងមួយនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីធ្វើជាកន្លែងអនុស្សាវរីយ៍តំណាងឲ្យម៉ូតឡានចាស់ៗរបស់អាមេរិក ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩១៧ ដល់១៩៣០។ គ្រប់ឡានដែលមានពណ៌ប្រផេះ គឺត្រូវរៀបជារង្វង់ ចំណែកឯរថយន្តដែលនៅជុំវិញត្រូវលាបដោយប្រភេទពណ៌ចម្រុះដើម្បីបង្កើតសិល្បៈនៃរចនាបថ។
រូបតំណាង
២. The White Restaurant, ស្ថិតនៅរដ្ឋ Georgia នៃសហរដ្ឋអាមេរិក
ភោជនីយដ្ឋានមួយនេះពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន ព្រោះតែរូបរាងនៃការរចនាបថរបស់វា គឺមានសភាពខុសប្លែកពីគេទាំងអស់។ មិនត្រឹមតែមានភាពខុសប្លែកពីគេប៉ុណ្ណោះទេ តែមុខម្ហូបនៅទីនោះ ក៏មានរសជាតិឆ្ងាញ់ពិសាថែមទៀត។
រូបតំណាង
១. The Wang Saen Suk Hell Garden, ស្ថិតនៅប្រទេសថៃ
សួនកំសាន្តមួយនេះត្រូវបានរចនាឡើងក្នុងបែបបទជាឋាននរក។ វាត្រូវបានបង្កើតឡើងក្នុងគោលបំណងឲ្យមនុស្សបានដឹងថា នៅពេលដែលអ្នកប្រព្រឹត្តិអំពើបាប តើអ្នកនឹងទទួលបានអ្វី? 
រូបតំណាង

Popular posts from this blog

ឆ្កែយន្តឆ្លាតវៃ Aibo មានសមត្ថភាពអស្ចារ្យ​ នឹកស្មាន​មិនដល់ (មានវីដេអូ)

តូក្យូ៖  ក្រុមហ៊ុន Sony ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំមួយ បានបង្ហាញនូវប្រភេទឆ្កែយន្តទំនើប Aibo ដែលក្រុមហ៊ុនបានផ្អាកការផលិតអស់រយៈពេលមួយរយៈធំ។ ឆ្កែយន្តទំនើប Aibo Aibo មានរូបរាងតូចច្រឡឹង ជាមួយនឹងប្រវែងដល់ទៅ ៣០ សង់ទីម៉ែត្រ។ វាមានភាពវៃឆ្លាត និងសមត្ថភាពពិសេសជាច្រើន ពោលអាចបង្ហាញនូវចលនា និងទឹកមុខស្រដៀងនឹងសត្វសុនកធម្មតាដែរ ព្រមទាំងបំពាក់នូវឧបករណ៍ចាប់សញ្ញា កាមេរ៉ា និង ប្រដាប់ចាប់សម្លេង ហើយថែមទាំងអាចយកមកភ្ជាប់ទៅនឹងទូរស័ព្ទដៃស្មាតហ្វូន បញ្ជាលេងតាមប្រព័ន្ធអុីនធឺណេតទៀតផង។   ឆ្កែយន្តទំនើប Aibo គួរឲ្យដឹងថា ប្រភេទឆ្កែយន្ត Aibo មានវត្តមានតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ និងត្រូវបានដាក់លក់ប្រមាណជាង ១៥០ ០០០ គ្រឿង មកទល់ពេលបច្ចុប្បន្ន។ ទោះយ៉ាងណាក្តី ដំណើរការផលិត Aibo ត្រូវបានក្រុមហ៊ុនផ្អាកកាលពីឆ្នាំ ២០០៦ ស្របពេលកំពុងជួប​វិបត្តិដ៏ធំមួយ ក៏ដូចជាទទួលរងនូវការប្រកួតប្រជែងពីបណ្តាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដទៃផ្សេងទៀតក្នុងទីផ្សារ។ ឆ្កែយន្តទំនើប Aibo ឆ្កែយន្ត Aibo នឹងត្រូវដាក់លក់ដំបូងនៅប្រទេសជប៉ុន នាខែមករា ឆ្នាំ ២០១៨ តទៅ និងមានតម្លៃរហូតដល់ទៅ ១៩៨ ០០០ យេន ឬប្រមាណ ១៧៣៧ ដុល្លារអាមេរិកឯណោះ៕ សូមទស្សនាវី...

Zlatan បង្ហើបប្រាប់ពីមូលហេតុ ធើ្វឲ្យគេជាពីរបួសលឿន មុនពេលកំណត់

អង់គ្លេស៖  ខែ្សប្រយុទ្ធចាស់វស្សា  Zlatan Ibrahimovic  អាចវិលត្រលប់ចូលទីលានបានវិញហើយ កាលពីថៃ្ងសៅរ៍កន្លងទៅ បន្ទាប់ពីនៅក្រៅទីលានអស់រយៈពេលជាង៧ខែ ដោយសាររបួសជង្គង់ធ្ងន់ធ្ងរ។ ការវិលត្រលប់មកវិញ របស់កីឡាករសញ្ជាតិស៊ុយអែត ដែលស៊ុតចូលចំនួន ២៨គ្រាប់ កាលពីរដូវកាលដំបូងរបស់ខ្លួននោះ បានរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរ កាលពីខែមេសាកន្លងទៅ ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់  Europa League  ខណៈរបួសជង្គង់នេះ ត្រូវបានគេរំពឹងថា នឹងមានរយៈពេលយូរ។ ប៉ុន្ដែទោះបីជាយ៉ាងណាក្តី កីឡាកររូបនេះ បែរជាអាចវិលមកកាន់ទីលានប្រកួតបានវិញ ត្រឹមរយៈពេលតែ៧ខែប៉ុណ្ណោះ ពោលគឺលឿនជាងអ្វីដែលបានរំពឹងទុកទៅទៀត។   Zlatan រងរបួសជង្គង់កាលពីខែមេសា កន្លងទៅ Zlatan  បានថ្លែងប្រាប់អ្នកសារព័ត៌មាន អំពីមូលហេតុដែលធើ្វឲ្យរូបគេ ជាពីរបួសបានលឿនយ៉ាងដូច្នេះថា៖ « ក្រោយពីវះកាត់ជង្គង់រួចមក ខ្ញុំបានហ្វឹកហាត់ក្នុង១ថៃ្ង ចំនួនពី៥ ទៅ៦ម៉ោង។ យ៉ាងណាខ្ញុំមិនអាចហ្វឹកហាត់តែឯងបាននោះទេ។ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រដែលបានជួយផ្តល់កម្លាំងចិត្ដមកកាន់ខ្ញុំ ក៏ដូចជាគ្រូបង្វឹក ដែលទុកចិត្ដមកលើរូបខ្ញុំ រួមទាំងក្លិប និងក្រុមគ្រួសាររបស់ខ្ញុំផង...

អ្នកនាំពាក្យក្រសួងសុខាភិបាល ៖ ខ្ញុំ និងលោកអ្នកអាចគេងលក់ស្រួលបាន​ ប្រសិនបើមនុស្សទាំងឡាយ និងសង្គមកម្ពុជា​ អាចត្រូវបានការពារ​ និងអាចជួយសង្គ្រោះអាយុជីវិត

  ខ្ញុំ​ និងលោកអ្នកអាចគេងលក់ស្រួលបាន​ ប្រសិនបើមនុស្សទាំងឡាយ និងសង្គមកម្ពុជា​ អាចត្រូវបានការពារ​ និងអាចជួយសង្គ្រោះអាយុជីវិតពីការវាយប្រហារពីវីរុសកូវីដ-១៩៖ ។ នេះជាសារដែលចេញពីទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសុខាភិបាលនៅថ្ងៃអាទិត្យនេះ ។ ទំព័រខាងលើនេះបន្ត លើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់​ ឱ្យអនុវត្តតាមវិធានការណ៍របស់រាជរដ្ឋាភិបាល​ និងក្រសួងសុខាភិបាល​ ដែលបានដាក់ចេញរួចហើយ ។ ក្រសួងថា សុខភាពរបស់លោកអ្នក​ មានសារៈសំខាន់ជាងអ្វីៗទាំងអស់​ ហើយលោកអ្នកត្រូវតែការពារពីការចម្លងជំងឺកូវីដ-១៩ ឱ្យបាន​គ្រប់គ្នា​ ដោយចាប់ផ្តេីមធ្វេីសក្មភាពចេញពីបុគ្គលម្នាក់ៗ​ និងរួមសាមគ្គីគ្នាធ្វេីសកម្មភាពឆ្លេីយតបពីឥឡូវនេះ។ បើតាមក្រសួងខាងលើ ការចាក់វ៉ាក់សាំង​កូវីដ-១៩ គឺជាជម្រេីសមួយរួមជាមួយជម្រេីសដទៃទៀត​របស់លោកអ្នក​ ក្នុងការអនុវត្តន៍វិធានការណ៍បង្ការជំងឺកូវីដ-១៩​ ដែលអាចការពារលោកអ្នកបាន​ ហេីយដែលតម្រូវឲ្យបុគ្គល​ និងប្រជាជន​ ចាំបាច់មានវិន័យត្រឹមត្រូវ​ និងការយល់ដឹងចាំបាច់​ ខណៈពេលដែលកំពុងស្វែងរកសេវាកម្មចាក់វ៉ាក់សាំងនៅតាមទីតាំងណាមួយដែលប្រកាសដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស​ ព្រមទាំងការអនុវត្តន៍ឱ...