Skip to main content

ដេននី ក្វាន់ ព្រលះ​ប៉ុន្មាន​ឃ្លានេះ អាន​ហើយ​ចត់បាយ​!

(ភ្នំពេញ)៖ តារាសម្ដែងសិចស៊ី មាត់ឆៅ កញ្ញា ដេននី ក្វាន់ មួយរយៈនេះ ហាក់ដូចជាមិនសូវទំនេរមាត់ប៉ុន្មានឡើយ តាមការកត់សម្គាល់នាងតែងចេញមុខព្រលះ យ៉ាងចាស់ដៃ ចំពោះបុគ្គលរូបណា ដែលតែងតែជ្រាជ្រែកសេចក្តីសុខរបស់ខ្លួន ដោយមិនរើសមុខថា បុគ្គលរូបនេះជាមនុស្សស្រី ឬប្រុស ឬមានអំណាចនោះឡើយ ពោលគឺ ដេននី បញ្ចេញមួយប្រយោគៗ អាចធ្វើឲ្យភាគីជម្លោះចត់បាយ ស្ទើរមួយខែ។
ជាក់ស្តែងថ្មីៗនេះ ដេននី ខ្វាន់ បានជះកំហឹងខ្លាំងៗថា «កុំឲ្យអញដឹងនិងឮទៀតឲ្យសោះថា នាងឯងនិយាយមិនល្អពីអញ មុនថាឲ្យអញឆ្លុះកញ្ចក់មើលខ្លួននាងឯងផង បើនាងឯងល្អមែន មិនមែនភ្ជាប់ពាក្យបានបីឬបួនខែផង គេផ្តាច់ពាក្យវិញទេ..។ ទទួលស្គាល់ថា យើងមិនដល់នាងឯងទេ ព្រោះយើងមិនចេះអារឿង មានតែឡានមួយនឹង ជិះដើរទាក់ប្រុសដូចនាងឯងទេ…!»។
តារាសម្តែងរូបស្រស់កញ្ញា ដេននី ក្វាន់ បានបន្ថែមថា «ខ្ញុំក៏មិនមានប្រវត្តិ គេចាប់គេចងដូចនាងឯងដែរ..មីចោនឹងលើរង្គើរក្រោមឯង គង់តែអញទៅហែកដល់ផ្ទះទេ..។ មាត់នាងឯងពូកែណាស់ អានិយាយពីគេនឹង..ពូជនាងឯងយើងស្គាល់ច្បាស់ណាស់ អាពូជដើរទាក់ប្រុសទាំងបងទាំងប្អូននឹង នាងឯងថាយើងពាក់មាសមើលទៅស្រែៗ ចុះនាងឯងពាក់ពេជ្រហ្នឹង ពេជ្រពិតឬអត់? យើងស៊ូពាក់មាសឲ្យតែវាជារបស់ពិត!»។
សូមបញ្ជាក់ថា តារាសម្តែងកញ្ញា ដេននី ក្វាន់ ទោះបីជានាងត្រូវបានក្រសួងផ្អាក ពីសិល្បៈរយៈពេលមួយឆ្នាំពេញក៏ពិតមែន ប៉ុន្តែនាងនៅតែបន្តលេចធ្លោតាមរយៈ សកម្មភាពជួយសង្គម ចែករំលែកក្តីស្រឡាញ់ ដល់កុមារក្រីក្រនៅតាមបណ្តាខេត្ត ដាច់ស្រយ៉ាលមួយចំនួនជាដើម៕
ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់
ប្រភព : khmertalking

Popular posts from this blog

ឆ្កែយន្តឆ្លាតវៃ Aibo មានសមត្ថភាពអស្ចារ្យ​ នឹកស្មាន​មិនដល់ (មានវីដេអូ)

តូក្យូ៖  ក្រុមហ៊ុន Sony ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំមួយ បានបង្ហាញនូវប្រភេទឆ្កែយន្តទំនើប Aibo ដែលក្រុមហ៊ុនបានផ្អាកការផលិតអស់រយៈពេលមួយរយៈធំ។ ឆ្កែយន្តទំនើប Aibo Aibo មានរូបរាងតូចច្រឡឹង ជាមួយនឹងប្រវែងដល់ទៅ ៣០ សង់ទីម៉ែត្រ។ វាមានភាពវៃឆ្លាត និងសមត្ថភាពពិសេសជាច្រើន ពោលអាចបង្ហាញនូវចលនា និងទឹកមុខស្រដៀងនឹងសត្វសុនកធម្មតាដែរ ព្រមទាំងបំពាក់នូវឧបករណ៍ចាប់សញ្ញា កាមេរ៉ា និង ប្រដាប់ចាប់សម្លេង ហើយថែមទាំងអាចយកមកភ្ជាប់ទៅនឹងទូរស័ព្ទដៃស្មាតហ្វូន បញ្ជាលេងតាមប្រព័ន្ធអុីនធឺណេតទៀតផង។   ឆ្កែយន្តទំនើប Aibo គួរឲ្យដឹងថា ប្រភេទឆ្កែយន្ត Aibo មានវត្តមានតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ និងត្រូវបានដាក់លក់ប្រមាណជាង ១៥០ ០០០ គ្រឿង មកទល់ពេលបច្ចុប្បន្ន។ ទោះយ៉ាងណាក្តី ដំណើរការផលិត Aibo ត្រូវបានក្រុមហ៊ុនផ្អាកកាលពីឆ្នាំ ២០០៦ ស្របពេលកំពុងជួប​វិបត្តិដ៏ធំមួយ ក៏ដូចជាទទួលរងនូវការប្រកួតប្រជែងពីបណ្តាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដទៃផ្សេងទៀតក្នុងទីផ្សារ។ ឆ្កែយន្តទំនើប Aibo ឆ្កែយន្ត Aibo នឹងត្រូវដាក់លក់ដំបូងនៅប្រទេសជប៉ុន នាខែមករា ឆ្នាំ ២០១៨ តទៅ និងមានតម្លៃរហូតដល់ទៅ ១៩៨ ០០០ យេន ឬប្រមាណ ១៧៣៧ ដុល្លារអាមេរិកឯណោះ៕ សូមទស្សនាវី...

អ្នកនាំពាក្យក្រសួងសុខាភិបាល ៖ ខ្ញុំ និងលោកអ្នកអាចគេងលក់ស្រួលបាន​ ប្រសិនបើមនុស្សទាំងឡាយ និងសង្គមកម្ពុជា​ អាចត្រូវបានការពារ​ និងអាចជួយសង្គ្រោះអាយុជីវិត

  ខ្ញុំ​ និងលោកអ្នកអាចគេងលក់ស្រួលបាន​ ប្រសិនបើមនុស្សទាំងឡាយ និងសង្គមកម្ពុជា​ អាចត្រូវបានការពារ​ និងអាចជួយសង្គ្រោះអាយុជីវិតពីការវាយប្រហារពីវីរុសកូវីដ-១៩៖ ។ នេះជាសារដែលចេញពីទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសុខាភិបាលនៅថ្ងៃអាទិត្យនេះ ។ ទំព័រខាងលើនេះបន្ត លើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់​ ឱ្យអនុវត្តតាមវិធានការណ៍របស់រាជរដ្ឋាភិបាល​ និងក្រសួងសុខាភិបាល​ ដែលបានដាក់ចេញរួចហើយ ។ ក្រសួងថា សុខភាពរបស់លោកអ្នក​ មានសារៈសំខាន់ជាងអ្វីៗទាំងអស់​ ហើយលោកអ្នកត្រូវតែការពារពីការចម្លងជំងឺកូវីដ-១៩ ឱ្យបាន​គ្រប់គ្នា​ ដោយចាប់ផ្តេីមធ្វេីសក្មភាពចេញពីបុគ្គលម្នាក់ៗ​ និងរួមសាមគ្គីគ្នាធ្វេីសកម្មភាពឆ្លេីយតបពីឥឡូវនេះ។ បើតាមក្រសួងខាងលើ ការចាក់វ៉ាក់សាំង​កូវីដ-១៩ គឺជាជម្រេីសមួយរួមជាមួយជម្រេីសដទៃទៀត​របស់លោកអ្នក​ ក្នុងការអនុវត្តន៍វិធានការណ៍បង្ការជំងឺកូវីដ-១៩​ ដែលអាចការពារលោកអ្នកបាន​ ហេីយដែលតម្រូវឲ្យបុគ្គល​ និងប្រជាជន​ ចាំបាច់មានវិន័យត្រឹមត្រូវ​ និងការយល់ដឹងចាំបាច់​ ខណៈពេលដែលកំពុងស្វែងរកសេវាកម្មចាក់វ៉ាក់សាំងនៅតាមទីតាំងណាមួយដែលប្រកាសដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស​ ព្រមទាំងការអនុវត្តន៍ឱ...

Zlatan បង្ហើបប្រាប់ពីមូលហេតុ ធើ្វឲ្យគេជាពីរបួសលឿន មុនពេលកំណត់

អង់គ្លេស៖  ខែ្សប្រយុទ្ធចាស់វស្សា  Zlatan Ibrahimovic  អាចវិលត្រលប់ចូលទីលានបានវិញហើយ កាលពីថៃ្ងសៅរ៍កន្លងទៅ បន្ទាប់ពីនៅក្រៅទីលានអស់រយៈពេលជាង៧ខែ ដោយសាររបួសជង្គង់ធ្ងន់ធ្ងរ។ ការវិលត្រលប់មកវិញ របស់កីឡាករសញ្ជាតិស៊ុយអែត ដែលស៊ុតចូលចំនួន ២៨គ្រាប់ កាលពីរដូវកាលដំបូងរបស់ខ្លួននោះ បានរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរ កាលពីខែមេសាកន្លងទៅ ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់  Europa League  ខណៈរបួសជង្គង់នេះ ត្រូវបានគេរំពឹងថា នឹងមានរយៈពេលយូរ។ ប៉ុន្ដែទោះបីជាយ៉ាងណាក្តី កីឡាកររូបនេះ បែរជាអាចវិលមកកាន់ទីលានប្រកួតបានវិញ ត្រឹមរយៈពេលតែ៧ខែប៉ុណ្ណោះ ពោលគឺលឿនជាងអ្វីដែលបានរំពឹងទុកទៅទៀត។   Zlatan រងរបួសជង្គង់កាលពីខែមេសា កន្លងទៅ Zlatan  បានថ្លែងប្រាប់អ្នកសារព័ត៌មាន អំពីមូលហេតុដែលធើ្វឲ្យរូបគេ ជាពីរបួសបានលឿនយ៉ាងដូច្នេះថា៖ « ក្រោយពីវះកាត់ជង្គង់រួចមក ខ្ញុំបានហ្វឹកហាត់ក្នុង១ថៃ្ង ចំនួនពី៥ ទៅ៦ម៉ោង។ យ៉ាងណាខ្ញុំមិនអាចហ្វឹកហាត់តែឯងបាននោះទេ។ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រដែលបានជួយផ្តល់កម្លាំងចិត្ដមកកាន់ខ្ញុំ ក៏ដូចជាគ្រូបង្វឹក ដែលទុកចិត្ដមកលើរូបខ្ញុំ រួមទាំងក្លិប និងក្រុមគ្រួសាររបស់ខ្ញុំផង...