ភ្នំពេញ៖ អតីតារាសម្តែងស្រី និងជាពិធីការិនីមួយរូប វីជេ អាណូ បានវិលចូលនៅក្នុងវិថីសិល្បៈវិញ កាលពីពេលថ្មីៗនេះ ដោយមានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន និងមហាជនទូទៅផងដែរ។
ជាពិសេស មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលតារាស្រីវីជេ អាណូ បានបង្ហាញពីអាយុពិតរបស់ខ្លួននៅក្នុងថ្ងៃកំណើតឆ្នាំនេះ។
ដោយនៅលើហ្វេសប៊ុករបស់នាង បានបង្ហាញរូបនំខួបកំណើត ជាមួយនឹងលេខ ៤០ យ៉ាងពេញៗ ជាហេតុធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដឹងថាវីជេ អាណូ មានអាយុដល់ទៅ៤០ឆ្នាំទៅហើយ ព្រោះវាហាក់ដូចជាមិនស៊ីគ្នានឹងសម្រស់របស់តារាស្រីរូបនេះទាល់តែសោះ។
ចំណែកឯរឿងជីវិតឯកជនរបស់វីជេ អាណូ វិញ នាងថែមទាំងបានបញ្ជាក់ថា នាងមានកូនប្រុស ស្រីថែមទៀតផង ដែលរឿងមួយនេះ មិនដែលមានអ្នកដឹងនោះទេ ថានាងមានកូន ដឹងពីពេលណា។
ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក៏វីជេ អាណូ បានទទួលក្តីស្រលាញ់ពីអ្នកគាំទ្ររបស់ខ្លួនជាច្រើននាក់ ទៅលើទេពកោសល្យរបស់នាង ផងដែរ៕
ទស្សនារូបភាពវីជេ អាណូ ដូចខាងក្រោមនេះទាំងអស់គ្នា៖











